(ភ្នំពេញ)៖ ភេសជ្ជៈប៉ូវកម្លាំង ហេល (HELL) ជាភេសជ្ជៈសម្រាប់ប៉ះប៉ូវរាងកាយ ក៏ដូចជាបន្ថែមថាមពលសម្រាប់ខួរក្បាល ដើម្បីបន្តការងារផ្សេងៗ ហើយក៏ជាប្រភេទភេសជ្ជៈដែលគ្មានសារធាតុគីមី ដែលគួរទទួលទាន ព្រោះមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពនាពេលខាងមុខ ព្រមទាំងអាចជួយឱ្យសម្រេចភារកិច្ចបានផងដែរ។
ពិតប្រាកដណាស់ អ្នកមិនគួរញុំឱ្យតែបានបំពេញកម្លាំងនោះទេ អ្នកក៏គួរតែគិតពិចារណាផងដែរ មុននឹងទទួលទានភេសជ្ជៈ ពីព្រោះថាវាទាក់ទងនឹងបញ្ហាសុខភាព និងចាំបាច់ខ្លាំងបំផុតសម្រាប់ជីវិត។ រាល់ភេសជ្ជៈដែលអ្នកញ៉ាំអ្នកគួរតែឆ្លៀតពេលសិក្សាបន្តិចពីប្រវត្តិ ឬក៏ប្រភពរបស់វា និងគុណប្រយោជន៍ផលិតផលផងដែរ។ បើអ្នកស្រលាញ់សុខភាពអ្នកត្រូវទទួលទានភេសជ្ជៈ ហេល ។ ហេល រសជាតិថ្មីសម្រាប់មនុស្សទាន់សម័យ ហេល គឺជាភេសជ្ជៈប៉ូវកម្លាំង ដែលគ្មានសារធាតុគីមី។
ជាក់ស្តែង ហេល គឺជាភេសជ្ជៈប៉ូវកម្លាំង ដែលបានផលិតនៅសហគមន៍អឺរ៉ុបតាំងពីឆ្នាំ២០០៦ (Product Of Europe) ហើយសព្វថ្ងៃ HELL កំពុងទទួលបានការពេញនិយមខ្លាំងនៅអឺរ៉ុប និងអាស៊ី។ លក្ខណៈពិសេសបំផុតរបស់ភេសជ្ជៈ HELL គឺមិនផ្ទុកសារធាតុគីមី (No Preservatives) នោះឡើយ។ ក្រៅពីប្រយោជន៍ទាំងនេះ HELL មានប្រសិទ្ធភាពខ្ពស់ក្នុងការបន្សាបជាតិស្រវឹង និងបំបាត់ងងុយគេងក្នុងរយៈពេលខ្លីផងដែរ។
លើសពីនេះទៅទៀត HELL ក៏ផ្ទុកនូវបណ្តុំវីតាមីនបេ (B Vitamin Group) ទាំង៥៖ B2 B3 B5 B6 និង B12 ជាមួយនឹង Taurine និងអត្ថប្រយោជន៍សំខាន់ៗផ្សេងទៀតជាច្រើនផងដែរ។ បន្ថែមលើសពីនេះទៅទៀត HELL ទទួលបានវិញ្ញាបនបត្រ ISO 22000 / FSSC 22000 ដែលជាវិញ្ញាបនបត្រទទួលស្គាល់ ដោយស្ថាប័នត្រួតពិនិត្យសុវត្ថិភាពចំណីអាហារពិភពលោក (Food Safety System Certificate) ប្រចាំទ្វីបអឺរ៉ុប ព្រមទាំងទទួលបានវិញ្ញាបនបត្រផ្សេងៗទៀតជាច្រើន។
បើសិនជាអ្នកចង់ញ៉ាំ HELL អ្នកអាចរកបាននៅបណ្តាផ្សារទំនើប ម៉ាត ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណនានា ឬអាចឆែកឈ្មោះ ទីតាំងលម្អិតតាមរយៈហ្វេសប៊ុកផេក HellEnergyCambodia ឬទំនាក់ទំនងលេខទូរស័ព្ទ ០៩០ ០៩៨ ០៨៥ ៧៧៧ ៩៥១។ សម្រាប់ព័ត៌មានលម្អិត https://www.facebook.com/HellEnergyCambodia/videos/1069484989919460/ ៕