(ភ្នំពេញ)៖ ជាដំណឹងល្អមួយសម្រាប់បងប្អូន ដែលនិយមប្រើប្រាស់សេវាជិះរ៉ឺម៉កម៉ូតូកង់បី ឬតាក់ស៊ី ដោយសារតែនៅពេលនេះ អង្គភាពព័ត៌មាន Fresh News បានសហការជាមួយក្រុមហ៊ុន Grab ដែលជាកម្មវិធីផ្ដល់សេវាដឹកជញ្ជូនចល័ត តាមតម្រូវការឈានមុខគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានផ្តល់ការជិះម៉ូតូរ៉ឺម៉កម៉ូតូកង់បី តម្លៃ៦,០០០រៀល ចំនួន៣លើក ដោយឥតគិតថ្លៃ។
ដើម្បីទទួលបានការជិះរ៉ឺម៉កម៉ូតូកង់បី ដោយឥតគិតថ្លៃនេះ បងប្អូនដែលមានកម្មវិធី Grab ប្រើប្រាស់ក្នុងទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន គ្រាន់តែវាយ Promo Code ពាក្យថា «freshnews» នឹងទទួលបានការផ្តល់ជូននេះភ្លាមៗ។
ការផ្តល់ជូនការជិះរ៉ឺម៉កម៉ូតូកង់បីតម្លៃ៦,០០០រៀលចំនួន៣ដងនេះបានសេចក្តីថា នៅពេលប្អូនត្រូវការជិះរ៉ឺម៉កកង់បី តាមរយៈ Grab ហើយការចំណាយនៃការជិះមានចំនួនស្មើ ឬក្រោម៦,០០០រៀល គឺអ្នកជិះមិនត្រូវបង់ថ្លៃនោះទេ។ ផ្ទុយទៅវិញបើការជិះនោះលើសពី៦,០០០រៀល បងប្អូនត្រូវដកតម្លៃ៦,០០០រៀលចេញ ហើយបង់លុយនៅសល់។
ឧទាហរណ៍ថា អ្នកជិះរ៉ឺម៉កម៉ូតូកង់បីពីវិទ្យាល័យបាក់ទូក ទៅព្រលានយន្តហោះអន្តរជាតិភ្នំពញ គឺត្រូវចំណាយអស់១៤,៣០០រៀល ដូច្នេះអ្នកជិះត្រូវដក៦,០០០រៀលចេញ នៅសល់៨,៣០០រៀល ដែលត្រូវបង់ថ្លៃរ៉ឺម៉កម៉ូតូកង់បី៕