(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គណបក្សយុវជនកម្ពុជា បានផ្ញើលិខិតមក គ.ជ.ប រួចហើយ ស្តីពីការផ្ទេរសិទ្ធិ របស់ប្រធានគណបក្សយុវជនកម្ពុជា ជូនប្រធាន-អនុប្រធានគណៈកម្មាធិការ ប្រតិបត្តិរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នៃគណបក្សយុវជនកម្ពុជា នៅទូទាំងកម្ពុជា ឱ្យធ្វើជាតំណាងគណបក្សយុវជនកម្ពុជា ក្នុងការចុះហត្ថលេខាលើ លិខិតស្នាមផ្សេងៗ សម្រាប់បំពេញលក្ខខណ្ឌ ដើម្បីចុះបញ្ជីគណបក្សយុវជនកម្ពុជា (តាមទម្រង់បែបបទ ដែលបានកំណត់ដោយ គ.ជ.ប) ក្នុងក្របខណ្ឌរាជធានី-ខេត្តរបស់ខ្លួន សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩។ នេះបើតាមសេចក្តីជូនដំណឹង របស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ។
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖