(ភ្នំពេញ)៖ នៅរសៀលថ្ងៃ១១ ខែមីនា ឆ្នាំ២០១៩ លោកវរសេនីយ៌ឯក សែម គន្ធា នាយ នាយការិយាល័យនគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញ តំណាងលោកស្នងការ ស ថេត បានប្រគល់នូវកៅអី៦០០ និងអាវពន្លឺសុវត្ថិភាព ដល់បងប្អូនមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក។
លោក សែម គន្ធា បានថ្លែងថា ការប្រគល់ជូនកៅអី និងអាវពន្លឺខាងលើនេះ ដើម្បីជួយសម្រួលការលំបាកនៅពេលប្រត្តិបត្តិការការងារលើដងផ្លូវ ក៏ដូចជាសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ។
លោកនាយការិយាល័យ ក៏បានណែនាំដល់កម្លាំងនគរបាលចរាចរទាំងអស់ ត្រូវខិតខំបំពេញការងារឲ្យមានប្រសិទ្ធភាពប្រជាពលរដ្ឋ ត្រូវលុបបំបាត់រាល់បាតុភាពទាំងឡាយ នាំឲ្យមានការរិះគន់របស់មហាជន៕