(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៤៥០គ្រឿង រកឃើញល្មើសច្បាប់៧០៧គ្រឿង (ម៉ូតូ៤០%) អប់រំ២៨១គ្រឿង និងផាកពិន័៤២៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១១ ខែមីនានេះ ត្រួតពិនិត្យរួម បានចំនួន១,៧២១គ្រឿង, អប់រំ១៧១គ្រឿង និងផាកពិន័យ២២៧គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤២,៣៨៤គ្រឿង រកឃើញយានយន្តល្មើស៧,១៣១គ្រឿង (ម៉ូតូ៣៤%) ក្នុងនោះអប់រំ២,៤១៣គ្រឿង និងផាកពិន័យ៤,៧១៨គ្រឿង៕