(​ភ្នំពេញ​)​៖​ កម្លាំងជំនាញ នៃមន្ទីរ​ប្រឆាំង​គ្រឿងញៀន ​(​​ក​៥)​ សហការជាមួយសមត្ថកិច្ច​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ ជាវ​ វ​ណ្ណា​ នាយការិយាល័យ​ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​ដី​ឡូត៍​​មួយកន្លែង សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​ ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ​រឹបអូស​វត្ថុ​តាង​គ្រឿងញៀន​ ក្រាមប្រភេទមេតំហ្វេតាមីន (ICE) ០១​ក​ញ្ចា​ប់​ធំ។​​ នេះបើតាមមន្ត្រីនគរបាលជាន់ខ្ពស់ មន្ទីរប្រឆាំងគ្រឿងញៀនប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ។

មន្ត្រីនគរបាលដដែលបញ្ជាក់ថា ការចុះបង្ក្រាបនេះបានធ្វើឡើងនៅថ្ងៃ​ទី​៩​ ខែមីនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៤​៖​៣០​នាទី ដោយឃាត់បាននៅចំណុចដី​ឡូត៍​គ្មាន​លេខ​ ផ្លូវ​ថៃ​ហ្គ័​រ​ ភូមិ​ទួល​តា​ចាន់​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ ដែលជនសង្ស័យមាន ឈ្មោះ ភុំ​ កក្កដា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​បន្ទប់​ជួល​ សង្កាត់​ស្ទឹង​មាន​ជ័យ​១​ ខណ្ឌមានជ័យ​ និងដកហូតវត្ថុតាង​គ្រឿងញៀន​ ក្រាមប្រភេទមេតំហ្វេតាមីន (ICE) ០១​ក​ញ្ចា​ប់​ធំ ស្មើនឹង៩៦០.២៦ក្រាមផងដែរ៕​