(ភ្នំពេញ)៖ រឹតតែពិសេសទៀតហើយ បន្ទាប់ពីបានបង្ហាញខ្លួនកូនពៅត្រកូល F11 Pro នៅតាមបណ្តាញសង្គមរួចមក, ថ្ងៃនេះក្រុមហ៊ុន OPPO បានប្រកាសព័ត៌មាននៅលើគេហទំព័រផ្លូវការរបស់ពួកគេ ក្នុងកម្មវិធី Blind Order F11 Pro នឹងទទួលបានឱកាសពិសេសៗ មិនធ្លាប់មានពីមុនមក។
យោងតាមគេហទំព័រផ្លូវការនោះបានបញ្ជាក់ថា កម្មវិធី Blind Order F11 Pro របស់ក្រុមហ៊ុន OPPO នឹងធ្វើការផ្តល់ជូនសំណាងជាពិសេស ចំពោះអតិថិជនដែលបានកម្មង់ទុកមុននូវទូរស័ព្ទ F11 Pro ពីតាមបណ្តាហាងលក់ទូរស័ព្ទ OPPO នានា ចំនួន១១នាក់ពីក្នុងចំណោមអ្នកកម្មង់ទុកមុនទូរស័ព្ទ F11 Pro ទាំងអស់ពីតាមបណ្តាហាងលក់ទូរស័ព្ទទាំងនោះ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែមិនាឆ្នាំ២០១៩ ដោយក្រុមហ៊ុន OPPO នឹងធ្វើការប្រកាសឈ្មោះអ្នកមានសំណាងចំនួនម្នាក់ជារៀងរាល់ថ្ងៃ នៅលើគេហទំព័រផ្លូវការរបស់ស្មាតហ្វូនរបស់ OPPO តែប៉ុណ្ណោះ។
អ្នកដែលមានដែលមានសំណាងពីកម្មវិធី នេះនឹងមានឱកាសបានចូលរួមក្នុងកម្មវិធី Launching Event F11 Pro នាពេលខាងមុខ ដោយពួកគេទាំង១១នាក់ នឹងទទួលបានការ ស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ចំនួនមួយយប់ ការទទួលទានអាហារឆ្ងាញ់ពិសារនៅក្នុងកម្មវិធី Launching Event ទទួលបានកាដូអាវយឺតដែលមានរូបថតតារាតំណាងក្រុមហ៊ុន OPPO និងហត្ថលេខារបស់ពួកគេនៅលើអាវ ព្រមទាំងអាចជួបជាមួយកំពូលតារាចំរៀងល្បីៗប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ហើយក្រុមហ៊ុននឹងផ្តល់ថវិការចំនួន៣០ដុល្លារ ក្នុងការធ្វើដំណើរជាពិសេស គឺទទួលបានទូរស័ព្ទទំនើបនិងថ្មីស្រឡាង F11 Pro ប្រើប្រាស់មុនគេភ្លាមៗតែម្តង ជាមួយនឹងតម្លៃដែលពួកគេបាន កម្មង់ទុកមុននោះ។
ម្យ៉ាងវិញទៀតគេហទំព័រផ្លូវការរដដែលនោះក៏បានបញ្ជាក់បន្ថែមថា ទោះបីកម្មវិធីជ្រើសរើសអ្នកមានសំណាង ទាំង១១នាក់ នឹងត្រូវបញ្ចប់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ក៏ពិតមែនក៏ ប៉ុន្តែលោកអ្នកជាអតិថិជនដែលស្រលាញ់គាំទ្រស្មាតហ្វូន OPPO នៅតែអាចធ្វើការ Blind Order F11 Pro នេះបានរហូតដល់ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៩ បានដដែលគ្រាន់តែលោកអ្នកមិនមានឱកាសបានចូលរួមកម្មវិធី Launching Event F11 Pro តែប៉ុណ្ណោះ។
តាមការសង្កេតរបស់យើងឃើញថា កម្មវិធីរបស់ក្រុមហ៊ុន OPPO លើកនេះ ហាក់ដូចជាមានអ្វីពិសេសៗ សម្រាប់អតិថិជនរបស់ពួកគេអីញ្ជឹងមិនត្រឹមតែការបង្ហាញខ្លួន F11 Pro ដ៏ស្រស់សង្ហាទាក់ទាញជាមួយនឹង Camera ភ្លោះ ខាងក្រោយទំហំ 48 MP, មាន Camera បង្កប់ខ្លួនខាងមុខ, បំពាក់បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost និងបច្ចេកវិទ្យាសាកថ្មឆាប់ពេញ VOOC 3.0 និងអេក្រង់លាតសន្ធឹង បំពេញចិត្តអ្នកប្រើប្រាស់នោះទេ សូម្បីមុនកម្មវិធី Launching Event ហ្នឹងក៏មានកម្មវិធីប្លែកទៀត ដោយមានការជ្រើសរើសអ្នកមានសំណាង ចំនួន១១នាក់ ដែលបានកម្មង់ F11 Pro បន្ថែមទៀត។
យើងរង់ចាំមើលទាំងអស់គ្នា ថាតើអ្នកណាជាអ្នកមានសំណាងទាំង១១នាក់ ដោយការជ្រើសរើសចេញកម្មវិធី Blind Order F11 Pro ដែលនឹងមានឱកាសបានចូលរួមក្នុងកម្មវិធី Launching Event របស់ក្រុមហ៊ុន OPPO៕
ប្រសិនបើលោកអ្នកចង់ដឹង បន្ថែមពីកម្មវិធីនេះ សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ OPPO គឺ
https://www.facebook.com/836026053109187/posts/2331072806937830/