(បន្ទាយមានជ័យ)៖ គម្រោងសាលាស្អាត ឆ្នាំ២០១៩ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលាចំនួន៥ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលក្នុងនោះរួមមាន អនុវិទ្យាល័យទឹកថ្លា អនុវិទ្យាល័យសែសិន អនុវិទ្យាល័យអូរស្ងួត វិទ្យាល័យភ្នំធំ និងសាលាបឋមសិក្សាអូរអំបិល។
ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់សាលារៀនទាំង៥ ក្នុងទឹកដីខេត្តបន្ទាយមានជ័យ រួមមានការសាងសង់ខ្លោងទ្វាសាលា ផ្លូវបេតុងចូលសាលារៀន ការរៀបការ៉ូការ៉ូឡាជុំវិញដងទង់ជាតិ ឬអគារទីចាត់ការ និងដងទង់ជាតិ ដែលត្រូវចំណាយថវិកាសរុបជាង២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ក្នុងឆ្នាំ២០១៩នេះដែរ គម្រោងសាលាស្អាត ក៏នឹងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលាចំនួន៥ទៀតផងដែរ ក្នុងទឹកដីខេត្តសៀមរាប។
កាលពីឆ្នាំ២០១៨ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក្នុងសាលាចំនួន៤ក្នុងរាជធានីភ្នំពេញ និងក្នុងសាលាចំនួន៦ក្នុងទឹកដីខេត្តបាត់ដំបង ៕