(ភ្នំពេញ)៖ ក្រុមមេធាវីឯកទេស នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ បានជូនដំណឹងអំពីការអនុវត្តសាលដីកា តុលាការកំពូល លេខ៣៤៥ «ឈ» ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ចំពោះដីដែលមានអ្នកចូលមកកាន់កាប់ និងសាងសង់របង ព្រមទាំងសំណង់មិនរៀបរយមួយចំនូន។
ក្រុមមេធាវីឯកទេស បានបញ្ជាក់ទៀតថា ទីតាំងអចលនវត្ថុ ដែលតុលាការប្រគល់ឲ្យម្ចាស់បំណុលនៃការអនុវត្តនេះ ពុំមែនជាដីរបស់រដ្ឋ ឬដីដែលពាក់ព័ន្ធទៅនឹងកម្មវត្ថុនៃការដកហូតណាមួយ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ ហើយដីនេះ គឺជាដីដែលមានប័ណ្ណ និងមិនមែនជាដីរបស់អ្នកឧកញ៉ា ស៊ីវ គង់ទ្រីវ នោះទេ។
ក្រុមមេធាវីដដែល ក៏បានក្រើនរំលឹកដល់អ្នកដែលព្យាយាមប៉ុនប៉ង គ្រប់គ្រងអចលនវត្ថុរបស់អ្នកដ៏ទៃ គឺជាសកម្មភាពផ្ទុយទៅនឹងច្បាប់ ហើយក្រុមមេធាវីនឹងចាត់វិធានការយ៉ាងតឹងរឹងចំពោះមេក្លោង អ្នកញុះញង់ អ្នកផ្ដល់មធ្យោបាយ និងអ្នកសមគំនិត ព្រមទាំងគូកនទៅតាមផ្លូវច្បាប់៕
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងដែលមាននៅខាងក្រោមនេះ៖