(កំពត)៖ អគាខុនដូដ៏ល្អប្រណីតមួយ ត្រូវបានត្រៀមខ្លួនសាងសង់ឡេីងបង្អួតភ្នែកភ្ញៀវទេសចរណ៍ នៅខេត្ត កែប ក្រោមទុនវិនិយោគដោយក្រុមហ៊ុន អៀហ៊ុយងី ឡៅគឹមលី ខូអិលធីឌី ហេីយការវិនិយោគសាងសង់ខុនដូរថ្មី ដំបូងគេនេះ គឺបានធ្វេីឡេីង នៅតំបន់មានសក្តានុពលផ្នែកទេសចរណ៍ធម្មជាតិ ជាពិសេសអេកូទេសចរណ៍ប្រចាំខេត្តផងដែរ។
លោក ឃុយ ពី តំណាងក្រុមហ៊ុនអៀហ៊ុយងី ឡៅគឹមលី ខូអិលធីឌី បានមានប្រសាសន៌ថា គម្រោងអាគារខុនដូរថ្ម១ដុំនេះ គឺជាគម្រោងលំនៅដ្ឋានពហុកម្មសិទ្ធិដ៏ប្រណីតលើកដំបូងបង្អស់ក្នុងទីក្រុងកែបដែលមានកម្ពស់៧ជាន់និងមានលំនៅដ្ឋានពហុកម្មសិទ្ធិចំនួន៧០+១ ដែលចំនួន៧០នេះទុកសម្រាប់លក់ដល់អថិជន និងលំនៅដ្ឋានពិសេសមួយទៀត សម្រាប់ធ្វើការដេញថ្លៃនៅពេលបញ្ចប់គម្រោងសាងសង់នាឆ្នាំ២០២១។
លោក ឃុយ ពី បានបញ្ជាក់បន្ថែមថាខុនដូរថ្ម១ដុំគឺជាខុនដូរទី១ក្នុងប្រទេសកម្ពុជា ដែលបានផ្តល់នូវបរិក្ខាទាំងអស់ជូនម្ចាស់កម្មសិទ្ធិ ហើយមានចំណតរថយន្តចំនួន៨០គ្រឿង ចំណតម៉ូតូចំនួន១២០គ្រឿង និងកន្លែងបច្ចេកទេសផ្សេងៗ ដែលមានតួរនាទីយ៉ាងសំខាន់ ក្នុងការប្រតិបត្តិការអគានេះ។
ឯកឧត្តម ហ៊ុយ អៀង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ជាមគ្គុទេសដ៏ឆ្នើមបានកំណត់នូវគោលនយោបាយជាអាទិភាព និងការអភិវឌ្ឍន៌ប្រទេសជាតិរួមមាន៖ទឹកភ្លើង ផ្លូវ និងមនុស្ស។នយោបាយនេះនៅតែជាអាទិភាព និងស្ថិតនៅផ្លូវត្រូវទាំងក្នុងអតីតកាល បច្ចុប្បន្នកាល ក៏ដូចជាអនាគលកាលសម្រាប់ការកសាងប្រទេសកម្ពុជាឆ្ពោះទៅរកការរីកចម្រើន។ដោយឡែកវិស័យអចលនទ្រព្យ ជាពិសេសអគារស្នាក់នៅបែបទំនើបទាន់សម័យ ជាវិស័យអាទិភាពមួយដើម្បីបម្រើអោយតម្រូវការនៃការអភិវឌ្ឍន៌សេដ្ឋកិច្ច និងសង្គមកម្ពុជាក្នុងការអភិវឌ្ឍន៌ប្រទេសឆ្ពោះទៅរកភាពរ៉ុងរឿង។
ឯកឧត្តម បានសង្កត់ធ្ងន់ថា ក្រុងកែបគឺជាទីមនោរម្យសម្រាប់ការរស់នៅទេសចរណ៍ដែលមានចំនុចសំខាន់ៗចំនួន២គឺទី១ដែលមានកត្តាធម្មជាតិស្រស់បំព្រង មានទឹក មានភ្នំ ឧទ្យានជាតិ និងទី២កត្តាសេដ្ឋកិច្ចគឺពឹងផ្អែកលើវិស័យកសិកម្ម នេសាទ ទេសចរណ៍ និងផលិតកម្មអំបិល ដែលក្នុងអនាគតដ៏ខ្លីខាងមុខទីក្រុងកែប នឹងប្រែក្លាយជាទីក្រុងដែលមានកេរ្តិ៍ឈ្មោះល្បីសុះសាយពេញពិភពលោក៕