(ភ្នំពេញ)៖ ទឹកប្រាក់រង្វាន់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ រដូវកាលទី៣ បានបន្តរកឃើញអ្នកដែលមានសំណាងឈ្នះរង្វាន់ធំរបស់ខ្លួនម្នាក់ទៀត មានឈ្មោះ ញេន ធូ ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរជាអាជីវករលក់ដូរតាមបណ្តាញ Online បច្ចុប្បន្នរស់នៅភូមិបន្ទាយចាស់ ឃុំស្លក្រាម ក្រុងសៀមរាប។
ថ្លែងប្រាប់ក្រុមការងារ ដែលជាអ្នកតំណាងក្រុមហ៊ុនចុះប្រគល់ទឹកប្រាក់រង្វាន់ដល់លំនៅឋានផ្ទាល់ ញេន ធូ ថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីទំនេរពីការងារ និងយកទំនិញគ្រឿងក្រអូបឱ្យភ្ញៀវរួចរាល់ លោកបានទិញតែបៃតង អ៊ីឈីតាន់រសជាតិក្រូចឆ្នារទឹកឃ្មុំ ពីអ្នកលក់ដែលស្ថិតនៅជិតផ្សារដើម្បីទទួលទាន។ លុះពេលទៅដល់ផ្ទះ ក៏មួលគម្របដប ស្រាប់តែឃើញមានរង្វាន់១០០លានរៀល នៅក្នុងគម្របដបតែម្ដង។ គ្រាន់តែឃើញភ្លាម លោកពិតជាមានបអារម្មណ៍រំភើបខ្លាំងមែនទែន លោតឱបប្រពន្ធដែលឈរនៅក្បែគ្នា ហើយក៏យកមកប្រាប់បងប្អូន រួមជាមួយនឹងទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទ ដែលមានស្រាប់នៅនឹងគម្របដប។
លោក ញេន ធូ បានលើកឡើងទៀតថា អាស្រ័យដោយជីវភាពគ្រួសារមានភាពលំបាក បច្ចុប្បន្នបានចាកចេញពីស្រុកកំណើតដែលស្ថិតនៅខេត្តកំពត មកប្រកបរបរនៅក្រុងសៀមរាប ដោយស្នាក់នៅក្នុងបន្ទប់ជួល ហើយក៏មិនធ្លាប់គិតថានឹងមានជីវភាពធូរធាដូចគេនោះទេ ព្រោះសម្អាងលើប្រាក់ចំណូលដែលទទួលពីការលក់តាម Online គឺមានចំនួនតិចបំផុត ប៉ុន្តែពេលនេះ អ៊ីឈីតាន់ បានផ្លាស់ប្ដូរជីវភាពគ្រួសាររបស់លោកឱ្យល្អប្រសើរបានទាំងស្រុង។
លោកបានបញ្ជាក់ទៀតថា ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ លោកនឹងយកមួយចំនួនទិញដី សង់ផ្ទះ និងទុកមួយចំណែកទៀត សម្រាប់ពង្រីកអាជីវកម្មលក្ខណៈគ្រួសារ ដើម្បីទ្រទ្រង់ជីវភាពទៅថ្ងៃអនាគត ហើយលោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ ដែលបានបង្កើតឱ្យមានកម្មវិធីដ៏អស្ចារ្យ ដែលអាចជួយកែប្រែជោគវាសនាគ្រួសាររបស់លោកឱ្យល្អប្រសើរជាងពេលមុន។
គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០លានរៀល រហូតដល់ ៧០រង្វាន់, ម៉ូតូ Scoopy i ចំនួន៧០រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់ អាចជារូបអ្នក ៕