(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,១០៤គ្រឿង រកឃើញល្មើសច្បាប់៥៦៩គ្រឿង (ម៉ូតូ៤៦%) អប់រំ១៩៩គ្រឿង និងផាកពិន័យ៣៧០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១០ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន២,២៤០គ្រឿង, អប់រំ១៥២គ្រឿង និងផាកពិន័យ៣៥២គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣៨​,៩៤៤គ្រឿង រកឃើញយានយន្តល្មើស៦,៤២៤គ្រឿង (ម៉ូតូ៧៥%) ក្នុងនោះអប់រំ២,១៣២គ្រឿង និងផាកពិន័យ៤,២៩២គ្រឿង៕