(ភ្នំពេញ)៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានថ្លែងថា ធនធានអ្វីក៏ដោយ មិនអាចឈ្នះធនធានមនុស្សនោះទេ ហើយកត្តាធនធានមនុស្សទៀតសោត គឺជាកត្តាកំណត់នូវជោគវាសនារបស់ប្រទេសជាតិនីមួយៗ។
ការលើកឡើងបែបនេះ របស់លោក ហ៊ុន ម៉ានី បានធ្វើឡើងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោករួមជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធាន សសយក រាជធានីភ្នំពេញ ព្រទាំងសមាជិក សមាជិកា របស់ សសយក ចំនួន១៦០០នាក់ នៅអគារខេមរានី រាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរលោក ហ៊ុន ម៉ានី កត្តាប្រវត្តិសាស្ត្រជាមេរៀនឱ្យថ្នាក់ដឹកនាំគ្រប់ជំនាន់ គម្បីធ្វើយ៉ាងណាជៀសវាង នូវដឹកនាំដែលអាចផ្តល់ ហានិភ័យដល់ជាតិ និងប្រជាពលរដ្ឋហើយត្រៀមខ្លួន ដើម្បីបង្កាករណីណាប្រសិនបើឈានទៅដល់ផ្លូវនោះ។ ជាមួយគ្នានេះដែរ លោកសូមប្រកាសលើក ទឹកចិត្តដល់យុវជនខ្មែរជំនាន់នេះ និងជំនាន់ក្រោយត្រូវសិក្សាកត្តាប្រវត្តិសាស្ត្របន្ថែមជាពិសេសដ៏ជូរចត់ជៀសជាង មកសិក្សាប្រវត្តិសាស្ត្រដែលល្អៗផងដែរ។
ប្រធាន ស.ស.យ.ក បានថ្លែងយ៉ាងដូច្នេះថា៖ «ប្រជាជនពោលពេញដោយសមត្ថភាព ធនធានអ្វីក៏ដោយមិនស្មើ ហើយមិនសំខាន់ ដូចធនធានមនុស្សនោះទេ ធនធានមនុស្សជាកត្តាដាច់ខាត ហើយជាកត្តាកំណត់ចំពោះជោគវាសនារបស់ប្រទេសជាតិ ថាកើនឡើង ឬក៏មានកង្វះខាត»។
ទន្ទឹមនឹងនេះដែរ លោក ហ៊ុន ម៉ានី បានបន្តថា ដូច្នេះ កម្ពុជាត្រូវបានខិតខំបណ្តុះបណ្តាលជាប្រចាំ។ តួយ៉ាង ស.ស.យ.ក រាជធានីភ្នំពេញ បានខិតខំធ្វើពិព័រណ៌បច្ចេកវិទ្យា ព្រមទាំងមានកូនសិស្ស និងសមាជិក សមាជិកា របស់សហភាពសហព័ន្ធយុវជនកម្ពុជា ជារូបបានមកសិក្សា ពីចំណេះដឹងនានាផងដែរ។ ឥឡូវនេះបដិបទ សកលភាវូបនីយកម្ម និងជាបដិវត្តន៍ឧស្សាហកម្មជំហានទី៤ ដូច្នេះយុវជនខ្មែរទាំងត្រូវបង្កើន សមត្ថភាពរបស់ខ្លួន ដើម្បីប្រើប្រាស់ឱ្យទាន់នូវបច្ចេកវិទ្យាដ៏ទំនើប ទោះបីជាបញ្ហាប្រឈមក៏ដោយ ប៉ុន្តែវាក៏ជាឱកាសមួយដ៏ល្អសម្រាប់កម្ពុជា សំខាន់ថាតើយុវជន និងវិស័យឯកជនរបស់យើងអាចចាប់បានប្រហែលណានោះទេ។
ប្រធាន ស.ស.យ.ក បានបញ្ជាក់ថា ទាំងនេះមានន័យថា សម្រាប់បច្ចុប្បន្ននេះ មិនមែនយុវជនខ្មែរ ប្រកួតប្រជែងជាមួយយុវជនខ្មែរគ្នាឯងនោះទេ ហើយសមត្ថភាពរបស់កូនខ្មែរទាំងអស់ត្រូវដាក់គោលដៅឱ្យច្បាស់ថា ត្រូវប្រកួតប្រជែងជាមួយបរទេស មិនថាប្រទេសណា ឬប្រទេសណានោះទេ។ ដូច្នេះយុវជនខ្មែរទាំងអស់ត្រូវដាក់គោលដៅ ដើម្បីទៅប្រកួតប្រជែងជាមួយយុវជននៅក្នុងតំបន់ និងនៅលើពិភពលោកទាំងមូលផងដែរ ហើយភាពជោគជ័យគ្មាននរណាម្នាក់អាចមកជួយយើងក្រៅពីយើងខ្លួនឯងនោះទេ៕