(ភ្នំពេញ)៖ MG នឹងបង្កើតកំណត់ត្រាថ្មីនៅក្នុងឆ្នាំ ២០១៩ ជាមួយនឹងការលក់ ដែលបានកើនឡើង ១៣៣ភាគរយ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ 2019 ។ MG ហាក់ទទួលបានលទ្ធផលដ៏អស្ចារ្យបើធៀបនឹងឆ្នាំមុន។ ភាពអស្ចារ្យនៅលើ MG RX5 នៅតែជាតំណាងដ៏ល្អសម្រាប់ MG ។
រថយន្តប្រភេទ SUV ដែលជាម៉ាករបស់អង់គ្លេសមួយនេះ វាបានទទួលជោគជ័យខ្លាំង និងចាត់ចូលជារថយន្តដែលលក់ដាច់បំផុតទាំង៥ នៅក្នុងឆ្នាំ២០១៩ នៅប្រទេសកម្ពុជា។ MG បានរួមបញ្ចូលនូវឱកាសធំៗចំនួន៣ក្នុងអំឡុងពេលភ្ជុំបិណ្ឌ។
មូលហេតុទាំង៤ ដែលរថយន្ត MG RX5 ជារថយន្តដែលមានតម្លៃដ៏ល្អមួយសម្រាប់ឆ្នាំ២០១៩មានដូចជា៖
ទី១៖ ការរចនាដ៏ទាក់ទាញពីប្រទេសអង់គ្លេស បើយើក្រឡេកមើលរថយន្ត MG ភ្លាមយើងសង្កេតឃើញថា ការរចនារបស់វាមានតុល្យភាពមួយយ៉ាងល្អ។ យ៉ាន់របស់វាទំហំ ១៨អ៉ីង លាយបញ្ចូលគ្នាពីរពណ៌ ភ្ជាប់ជាមួយសំបកកង់ Michelin របស់បារាំងដែលមានភាពសាកសម ដល់រថយន្ត ផ្ទុយពី MPVs ដែលកង់របស់វាមានសភាពធំបើធៀបនឹងសាក់ស៉ី និងមានភាពខុសគ្នាទាំងស្រុង។ ការរចនាត្រូវបានបង្កើតឡើងនៅទីក្រុងឡុងដ៍ ដោយក្រុមអ្នករចនាម៉ូដដ៏ចំនួន ៣០នាក់ដែលតែងតែស្វែងរកគំនិតច្នៃប្រឌិតថ្មីៗ និងការបញ្ជាក់ដ៏ល្អបំផុតនៃការច្នៃប្រឌិតនេះគឺ MG E-Motion ដែលយើងសង្ឃឹមថានឹងត្រូវបានដាក់បង្ហាញនៅឆ្នាំ២០២០។
ទី២៖ ផ្ទៃខាងក្នុងជាមួយនឹងការបញ្ចប់ដ៏អស្ចារ្យ និង ពត៌មានលំអិត ផ្ទៃខាងក្នុងត្រូវបានគ្របដណ្តប់ ៨០ភាគរយដោយស្បែក ភ្ជាប់មកជាមួយនូវការតុបតែងដ៏ស្រស់ស្អាត ដែលធ្វើគួរឱ្យចាប់អារម្មណ៍ និងលាយឡំដោយឈើនៅលើ main board ធ្វើឲ្យទាក់ទាញភ្នែក។
ទី៣៖ ប្រពន្ធ័ដំណើរការ និងការសន្សំសំចៃ រថយន្ត MG RX5 បំពាក់ម៉ាស៊ីន Turbocharged 1.5 ដែលមានកំលាំងមិនតិចជាង ១៦៩សេស ក្នុងកម្រិតដូចគ្នានៃម៉ាស៊ីន 2.0T ជាមួយនឹងបច្ចេកវិទ្យា net blue របស់ពួកគេ ដែលជាបច្ចេកវិទ្យាស្រដៀងគ្នាទៅនឹង Skyactive។ ជាមួយនឹងការស៉ីសាំងជាមធ្យមតែ 6,8 លីត្រក្នុង ១០០គីឡូម៉ែត្រ រថយន្ត RX5 ជាជម្រើសដ៏ល្អមួយសម្រាប់ការធ្វើដំណើរតាមបណ្តាខេត្ត។ ការចំណាយទាបនេះគឺដោយសារតែក្រុមហ៊ុនមានសេវាកម្មផ្ទាល់ខ្លួន និងការផ្គត់ផ្គង់គ្រឿងបន្លាស់ដោយផ្ទាល់ពីរោងចក្រ ដែលអនុញ្ញាតឱ្យអ្នកបើកបររបស់ពួកគេ ទទួលបានអត្ថប្រយោជន៍ពីគុណតម្លៃ និងសេវាកម្មដែលមានគុណភាព។
ទី៤៖ តម្លៃលក់ពិសេសរថយន្ត MG RX5 លក់ក្នុងតម្លៃ ៤១,៥០០ដុល្លារ ប៉ុន្តែតម្លៃពិសេសសម្រាប់បុណ្យចូលឆ្នាំខ្មែរគឺ ៣៩,៨០០ដុល្លារ។ វាជាឱកាសដ៏ល្អមួយសម្រាប់អតិថិជនថ្មីៗ ។ ភាគច្រើននៃអ្នកទិញរថយន្ត MG បានក្លាយទៅជាអ្នកគាំទ្រ MG ហើយបានទិញយកជាច្រើនម៉ូដែល ដោយសារតែការរចនា និងគុណភាព។ សាច់ញាតិជាច្រើនរបស់ពួកគេក៏បានចាប់អារម្មណ៌ទិញយករថយន្តនោះមកប្រើប្រាស់ផងដែរ។ យើងនឹងសម្គាល់ឃើញថាកំណើននៃរថយន្ត MG មានចរាចរ នៅលើដងផ្លូវក្នុងឆ្នាំ២០១៩ ។ តំណាងចែកចាយក្នុងស្រុកមានភាពជឿជាក់ ដើម្បីសម្រេចបំណងនេះនៅពេលអនាគត៕