(ភ្នំពេញ)៖ ថ្លែងនៅមុខយុវជនជិត២ពាន់នាក់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា យុវជនទាំងអស់ត្រូវមានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ដើម្បីប្រែក្លាយទៅជាអ្នកដឹកនាំនៅពេលអនាគត។

ការលើកឡើងបែបនេះ របស់លោក ហ៊ុន ម៉ានី បានធ្វើឡើងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោករួមជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធាន សសយក រាជធានីភ្នំពេញ ព្រទាំងសមាជិក សមាជិកា របស់ សសយក ចំនួន១៦០០នាក់ នៅអគារខេមរានី រាជធានីភ្នំពេញ។

លោក ហ៊ុន ម៉ានី បានថ្លែងថា យុវជនទាំងអស់ត្រូវខិតខំប្រេងប្រែងចូលរួមកិច្ចការសង្គមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គមយើង និងចូលរួមសម្រាលការលំបាករបស់រដ្ឋាភិបាលផងដែរ។ ប្រសិនបើយុវជនមិនហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួនសង្គមោង សួរថាទៅប្រាប់អ្នកដទៃថាស្រឡាញ់ជាតិ មានអ្នកណាជឿជាក់លើខ្លួនដែរ ឬទេ។

ប្រធាន ស.ស.យ.ករូបនេះ បានបន្តថា តាមរយៈការងារសង្គមនេះហើយ វានឹងធ្វើឱ្យយុវជនកម្ពុជា កាន់មានភាពក្លាយហានដើម្បីដោះស្រាយបញ្ហានៅចំពោះមុខ ដែលអាចនឹងកើតឡើងនៅចំពោះមុខណាមួយជាយថាហេតុ។ ការងារស្ម័គ្រចិត្តវាមិបខុសពីការងារធ្វើប្រចាំថ្ងៃនោះទេ ការងារស្ម័គ្រវាអាចអប់រំលុតដុំចិត្តរបស់យើងម្នាក់ៗ ឱ្យស្រឡាញ់មនុស្សនៅជុំវិញខ្លួន ព្រមទាំងចេះយកអាសារគ្នាទៅវិញទៅមកផងដែរ។

លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា សូមយុវជនទាំងអស់ត្រូវរៀនគិត រៀនធ្វើដើម្បីអភិវឌ្ឍប្រទេសកម្ពុជា មានរីកចម្រើនទៅមុខជានិរន្ត ហើយសង្ឃឹមថាយុវជនកម្ពុជាមានការខ្ទីចខ្ទាំនោះទេ គឺត្រូវធ្វើយ៉ាងណាចូលរួមថែរក្សាអ្វីៗដែលមាននៅថ្ងៃនេះ ឱ្យស្ថិតស្ថិរ គង់វង្ស ដើម្បីកូនចៅរបស់យើងទាំងអស់គ្នា។

ប្រធាន ស.ស.យ.ក បានបន្ថែមទៀតថា កម្ពុជា មានទំនៀម ទំលាប ប្រពៃណីដ៏ល្អផូរផង់ ដូច្នេះយើងត្រូវកសាងភាពជាខ្មែររបស់យើងដែលបន្សល់ទុកពីដូនតាយើងឱ្យកាន់តែរឹងមាំ ហើយសូមលើកទឹកចិត្តដល់យុវជនប្រឹងប្រែងសិក្សាប្រវត្តិសាស្ត្របន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួលដល់យុវជនក្នុងកិច្ចការងារសង្គម៕