(ភ្នំពេញ)៖ កាលពីថៃ្ងទី០៧ ខែមីនា ឆ្នាំ២០១៩ កន្លងមកនេះ នៅផ្សារទំនើប វឌ្ឍនៈ កាពីតាល និងផ្សារទំនើប អ៊ីអនម៉ល កាលពីថៃ្ងទី០៧ ខែមីនា ឆ្នាំ២០១៩ កន្លងមកនេះ
បានរៀបចំកម្មវិធី តាំងបង្ហាញផលិតផល ថែរក្សាសែ្បក ក្លារីនស៍ WHITE PLUS TARGETED SPOT BRIGHTENER ជំនាន់ថ្មី ដើម្បីផ្តល់ជូនអតិថិជនទាំងអស់ឱ្យបានដឹងពីប្រសិទ្ធភាពនៃផលិតផលរបស់ខ្លួន។
អតិថិជនជាច្រើន បានអញ្ជើញចូលរួមគាំទ្រ ចំពោះការផ្តល់ជូនពិសេសនេះ ព្រមទាំងទទួលបានបទពិសោធន៍ថ្មី តាមរយៈបទបង្ហាញពីអ្នកជំនាញខាង ផែ្នកថែរក្សាសម្ផស្សដោយផ្ទាល់ ពីរបៀបប្រើប្រាស់ផលិតផលនេះ ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែខ្ពស់។
កាន់តែអស្ចារ្យ នេះជាផលិតផលផ្តោតសំខាន់លើការកាត់បន្ថយស្នាមអុចខ្មៅ និងស្នាមជាំធើ្វឱ្យស្បែកកាន់តែស ភ្លឺថ្លា ដែលផ្សំឡើងពី វីតាមីនC និងDipotassium Glycyrrhizinate (QD) ដែលមានតួនាទីកាត់បន្ថយការផលិតសារធាតុពណ៌ខ្មៅ និងកម្រិតនៃការផលិតសារធាតុពណ៌ខ្មៅលើស (Melanin)។
ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ លោកអ្នកគួរតែប្រើផលិតផលនេះ រៀងរាល់ពេលព្រឹក និងពេលយប់ បន្ទាប់ពី WHITE PLUS Tri-Intensive Brightening Serum ដោយគ្រាន់តែយកផលិតផលនេះមកលុញថ្នមៗនៅលើកន្លែងដែលមានស្នាមអុចខ្មៅ ឬប្រើគ្រប់ពេលដែលត្រូវការ។
កម្មវិធីនេះក៏បានផ្តល់ជូនដ៏ពិសេសបំផុត ដោយលោកអ្នកគ្រាន់តែទិញផលិតផលចាប់ពី៥០០ដុល្លារឡើងទៅ ដើម្បីទទួលបានការផ្តល់ជូន៖ ការបញ្ចុះតម្លៃ១០% កាដូបន្ថែមមួយឈុត និងកាដូព្យាបាលស្រមស់មួយឈុត។
លើសពីនេះ ប្រសិនលោកអ្នកចំណាយអស់ចាប់ពី១,០០០ដុល្លារឡើងទៅ លោកអ្នកក៏ទទួលបាន៖ ការបញ្ចុះតម្លៃ១៥% កាដូបន្ថែមមួយឈុត ប័ណ្ណទឹកប្រាក់ចំនួន១០០ដុល្លារ និងកាដូព្យាបាលសម្រស់មួយឈុតផងដែរ។
គួរបញ្ជាក់ផងដែរថា ផលិតផល ក្លារីនស៍ គឺជាស្លាកសញ្ញាផលិតផលថែរក្សាសម្រស់មួយប្រភេទ និងមានកេរ្តិ៍ឈ្មោះល្បីបំផុតក្នុងពិភពលោក ដែលមានដើមកំណើតមកពីប្រទេសបារាំង តាំងពីឆ្នាំ១៩៥៤។ ផលិតផលមួយនេះ ត្រូវបានផលិតឡើងយ៉ាងយកចិត្តទុកដាក់បំផុតទៅលើគុណភាព ពីមន្ទីរពិសោធន៍កម្រិតបទដ្ឋានអន្តរជាតិ។ ក្លារិនស៍កំពុងធើ្វការចែកចាយលក់នៅក្នុងប្រទេសចំនួន១៦០ប្រទេសទូទាំងពិភពលោក ជាពិសេសនៅក្នុងទ្វីបអឺរ៉ុប និងទទួលបាន ពានរង្វាន់នៃសម្រស់ ចំនួន២០០រង្វាន់ ព្រមទាំងលក់ដាច់ជាង៦លានដប ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ក៏ព្រោះតែវាជាផលិតផលដ៏ល្អឯកគ្មានពីរ ធ្វើឱ្យអ្នកប្រើប្រាស់មានទំនុកចិត្ត និងភាពជឿជាក់នៅពេលដែលបានប្រើប្រាស់។
ក្លារិនស៍ មិនត្រឹមតែជាផលិតផលថែរក្សាសម្រស់ប៉ុណ្ណោះទេ បន្ថែមពីលើនេះក៏តែងតែយកចិត្តទុកដាក់ទៅដល់អតិថិជនជានិច្ច ដោយផ្តោតទៅលើគុណភាពតម្លៃចំនួន៥ចំណុច គឺ៖
១៖ គិតគូពីការថែរក្សាបរិស្ថាន
២៖ ចៃ្នប្រឌិតនិងអភិវឌ្ឍការស្រាវជ្រាវជាលំដាប់
៣៖ ផ្សំឡើងពីគ្រឿងផ្សំតាមបែបធម្មជាតិ
៤៖ ផ្តោតលើសេវាកម្មបម្រើដល់អតិថិជនជាទីគាប់ចិត្ត
៥៖ ជាផលិតផលត្រឹមត្រូវសុទ្ធល្អមានការធ្វើតេស្តនូវប្រសិទ្ធភាពច្បាស់លាស់តាមបែបវិទ្យាសាស្រ្ត។
ពិធីតាំងបង្ហាញ ផលិតផលថ្មីនេះ អតិថិជនក៏អាចអញ្ជើញមក ទស្សនារហូតដល់ថៃ្ងទី១៣ ខែមីនា ឆ្នាំ២០១៩ នៅហាងក្លារិនស៍ផ្សារទំនើប វឌ្ឍនៈ កាពីតាល ជាន់ទី១ ឬផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ ជាន់ផ្ទាល់ដី។
សូមអញ្ជើញរួសរាន់មកចូលរួមឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានសែ្បកស្រស់ស្អាត អស់កង្វល់នូវស្នាមជ្រាំខ្មៅ និងទទួលបានសែ្បក ស ស្អាត ក្មេងជាងវ័យ។
ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ៖ ០២៣៩៦៣០០៥ ៕