(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាយៈពេលខ្លីចំនួន៤៥នាក់ ឱ្យបម្រើការងារនៅនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីឈ្មោះបោះឆ្នោត នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩នេះ។
គ.ជ.ប បានដឹងថា មុខតំណែងដែល គ.ជ.ប ប្រកាសជ្រើសរើសរួមមាន៖ ជួយការបច្ចេកទេសកុំព្យូទ័រ ចំនួន៦នាក់, ការីទទួល បញ្ជូន និងស្តុកសម្ភារ ចំនួន៥នាក់, ប្រធានក្រុមការីផ្ទៀងផ្ទាត់ទិន្នន័យ និងបោះពុម្ព ចំនួន១នាក់, ការីផ្ទៀងផ្ទាត់ទិន្នន័យ និងបោះពុម្ព ចំនួន២៧នាក់ និងការីទូរស័ព្ទចំនួន៦នាក់។
សម្រាប់អ្នកដែលមានបំណងដាក់ពាក្យជាបេក្ខជនតាមមុខតំណែងខាងលើនេះ សូមអញ្ជើញមកទាក់ទងដាក់ពាក្យ នៅទីស្តីការ គ.ជ.ប ដែលមានទីតាំងផ្លូវរដ្ឋសភា ខណ្ឌចំការមន ជាប់អគារណាហ្គា ២។ ពាក្យសុំប្រឡងចូលបម្រើការងារមានចែកជូនដោយ ឥតគិតថ្លៃ។
* ការចាប់ផ្តើមចែកពាក្យ និងទទួលពាក្យ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ (វេលាម៉ោង ៧៖០០ព្រឹក)
* ការឈប់ទទួលពាក្យ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ (វេលាម៉ោង ១៧៖៣០ នាទីល្ងាច)
* ការបិទផ្សាយបញ្ជីឈ្មោះបេក្ខជនដែលត្រូវប្រឡង QCM ធ្វើតេស្តកុំព្យូទ័រ និងធ្វើសម្ភាសន៍ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩
* ការប្រឡង QCM ធ្វើតេស្តកុំព្យូទ័រ និងធ្វើសម្ភាសន៍ មានរយៈពេល១ថ្ងៃ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដូចខាងក្រោម៖