(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ នាវាទេសចណ៍ចំនួន២គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដែលនាវាទី១មានឈ្មោះ MARZLLA DISCOVERY មានសញ្ចតិ MAHA មានបណ្តោយប្រវែង២៦៤.៣ម៉ែត្រ ទទឹង ៣២.៣ម៉ែត្រ ជម្រៅទឹក ៨.០០ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍១៧៨៣ នាក់ ស្រី៩១០នាក់ មាន១៤សញ្ជាតិ និងមាននាវិកសរុបចំនួន៧៦៣នាក់ ស្រី១៣៧ នាក់មាន៤៣សញ្ជាតិ។ នាវានេះមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ ក្នុងនោះច្រើនជាងគេគឺ United Kingdom ១៧៥៤នាក់។
នាវាទី២ NORWEGIAN សញ្ជាតិ BAHAMAS បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ២៣៥៥នាក់ ស្រី១២៨១នាក់ មាន៥៤សញ្ជាតិ និងមាននាវិកសរុបចំនួន១០៥៦នាក់ ស្រី២៥១ នាក់ មាន៦០សញ្ជាតិ។
នាវាទាំង២នេះ ធ្វើដំណើរចេញពីប្រទេសថៃ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង០៧ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ ហើយនឹងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង១៩ថ្ងៃដដែល ឆ្ពោះទៅកាន់ប្រទេសវៀតណាម៕