(កំពង់ឆ្នាំង)៖ លោក សោម ច័ន្ទរ៉ែមី អតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (២០០៨-២០១៣) និងបន្ទាប់មកជាទីប្រឹក្សារាជរដ្ឋាភិបាល បានទទួលមរណភាព ដោយរោគាពាធ។ នេះបើតាមក្រុមគ្រួសាររបស់សព បានប្រាប់អង្គភាព Fresh News។
បច្ចុប្បន្នបុណ្យសពកំពុងប្រារព្ធនៅគេហដ្ឋាន សពលោក សោម ច័ន្ទរ៉ែម ស្ថិតនៅគីឡូម៉ែត្រលេខ៥៥ ផ្លូវជាតិលេខ៥ ក្នុងភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ដំណឹងនេះចាត់ទុកជាការអញ្ជើញញាតិមិត្តជិតឆ្ងាយ ចូលរួមបុណ្យសពលោក សោម ច័ន្ទរ៉ែមី ឲ្យបានគ្រប់ៗគ្នា៕