(បាត់ដំបង)៖ ZARA coffee សាខាបាត់ដំបងថ្មី ជិតរង្វង់មូលលោកតាដំបងគ្រញូង ចាប់ផ្តើមបើកលក់ជាផ្លូវការហើយនៅថ្ងៃនេះ បន្ទាប់ពីសាខាចាស់នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានដំណើរការ និងពេញនិយមខ្លាំងរួចមកនោះ។
លោក បាន ឆេងឡុង នាយប្រតិបត្តិហាងកាហ្វេ ZARA coffee បានបញ្ជាក់នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩នេះថា ហាងយើងខ្ញុំមានបំរើសេវាកម្ម រួមមាន៖ កាហ្វេ និងអាហារបែបខ្មែរ ថៃ ចិន និងអ៉ឺរ៉ុប ក្នុងនោះមានលក់អាហារ៣ពេល ក្នុង១ថ្ងៃ គឺអាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ចាប់ផ្តើមពីម៉ោង៦ព្រឹក ដល់ម៉ោង៩យប់។ ពិធីដាក់សម្ពោធហាងសាខាថ្មីនេះ បានធ្វើឡើងក្រោមវត្តមាន លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។ សម្រាប់ ZARA coffee សាខាថ្មីនេះ មានទីតាំងពីរង្វង់មូលមូលលោកតាដំបងគ្រញូង បត់ស្តាំចម្ងាយ៥០ម៉ែត្រ (អតីតក្លឹបកំសាន្ត ខារ៉ាអូខេ XGOLD ) ក្នុងភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោក បាន ឆេងឡុង អតីតនិស្សិតសកលវិទ្យាល័យន័រតុន កាលពីឆ្នាំ២០១៣ បានគូសបញ្ជាក់ពីហាងរបស់ខ្លួនថា រាល់ឧបករណ៍ វត្ថុធាតុដើម គ្រឿងផ្សំ ភេសជ្ជៈ និងអាហារផ្សេងទៀត ភាគច្រើន សុទ្ធតែនាំចូលពីប្រទេសអូស្រ្តាលីសុទ្ធល្អ ពុំមានលាយសារធាតុគីមីឡើយ។ លោកថា មានតែនៅហាងកាហ្វេ ZARA coffee យើងខ្ញុំមួយគត់ប៉ុណ្ណោះ។ នាឱកាសនោះ នាយកប្រតិបត្តិការ វ័យ៣៥ឆ្នាំរូបនេះ ក៏បានអំពាវនាវដល់ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់ មេត្តាជួយគាំទ្រ និងអញ្ជើញចូលរួមពិសារកាហ្វេ និង អាហារគ្រប់ប្រភេទប្រចាំថ្ងៃក្នុងតម្លៃសមរម្យ។
នៅក្នុងឱកាសនោះ លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានថ្លែងបន្ទាប់ពីកាត់ខ្សែបូរណ៍ដាក់លក់ជាផ្លូវការថា លោកសូមគាំទ្រយ៉ាងខ្លាំងដែលខេត្តបាត់ដំបង មានមានសមិទ្ធិផលថ្មីមួយទៀត នោះគឺហាង ZARA coffee លើទឹកដីខេត្តបាត់ដំបង ជាការឆ្លុះបញ្ចាំងឲ្យឃើញថា «ខេត្តយើងមានសក្តានុពលលើគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍ ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឆ្លងកាត់ និងចូលទស្សនាកាន់តែច្រើនឡើងរាល់ថ្ងៃ»។
លោកបានបញ្ជាក់ថា «ដោយសារប្រទេសជាតិយើង មានការរីកចំរើនខ្លាំងផងនោះ ភ្ញៀវទូទៅទាំងឡាយតែងតែរកហាងទំនើបៗ ចូលពិសារអាហារដែលមានអនាម័យល្អ មានផាសុខភាពខ្ពស់ មានបន្ទប់បំពាក់ដោយម៉ាស៊ីនត្រជាក់ ហើយងាយស្រួលដល់តម្រូវការអតិថិជនប្រជុំពិភាក្សាការងារផ្សេងៗ»។
ប្រធានមន្ទីរទេសចរណ៍រូបនេះ បានបន្តទៀតថា ក្នុងនាមមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានលើកទឹកចិត្តដល់គ្រប់វិយោគិនក្នុងស្រុក ឲ្យបង្កើតអាជីវកម្មរបស់ខ្លួនក៏ដូច ជាបានចូលរួមចំណែករក ការងារឲ្យយុវជនជំនាន់ក្រោយយើងមួយចំនួន មានការងារធ្វើ កាត់បន្ថយការលំបាក និងភាពក្រីក្រការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋផងដែរ៕