(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ បានដឹកនាំតំណាងមន្ទីរ អង្គភាពជំនាញ ជុំវិញខេត្ត ចុះពិនិត្យមើលស្ថានភាពទឹក បញ្ហារាំងស្ងួត និងដាស់តឿនការបង្ករបង្កើនផលស្រូវរដូវប្រាំង របស់ប្រជាសហគមន៍កសិករជាង៣០០ហិកតា នៅឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ អំបច្ចេកទេសនៃការដាំដុះដំណាំស្រូវ។
ក្នុងដំណើរចុះពិនិត្យស្រូវនោះដែរលោក វ៉ី សំណាង បានណែនាំដល់ប្រជាសហគមន៍ ត្រូវចេះពិនិត្យស្រូវក្នុងស្រែ ដោយទប់ទឹកឲ្យបានគត់មត់ ត្រូវចេះប្រើប្រាស់ថាំ្នការពារកុំមានខ្យងក្រហម ជាសត្វបំផ្លាញស្រូវ ដោយប្រជាកសិករយើងត្រូវតែស្រង់សត្វខ្យទាំងមោះចេញពីទឹកមកដាក់លើភ្លឺស្រែវា និងងាប់ បើវាមានពងដាក់ក្នុងទឹកយើងត្រូវដាក់ផ្លែត្នោតទុំ តាមកន្លែងមានទឹកហូរ ខ្យងនិងពាយអាចផុតពូជក្នុងស្រែយើង ចំណែកសត្វក្រាស៊ីស្រូវវិញយើងប្រើប្រាស់ថ្នាំសម្លាប់ទៀងទាត់ ចំពោះបច្ចេកទេសថែទាំ ធ្វើយ៉ាងណាឲ្យស្រូវក្នុងស្រែទទួលបានផលច្រើន លោកនិងឲ្យមន្ទីរកសិកម្មខេត្តបន្តចុះអប់រំបន្ថែម។
លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានបញ្ជាក់ជូនប្រជាសហគមន៍កសិករគ្រាចុះពិនិត្យនោះថា ខេត្តកំពង់ស្ពឺយើងមានប្រភពទឹកពីអាងទំបន់តាសាលដ៏ធំ ក្នុងស្រុកឱរ៉ាល់ ហើយយើងបានបង្ហូរតាមទឹកព្រែកត្នោត បន្តបង្ហូរចូលប្រឡាយតាហោខាងត្បួង បង្ករលក្ខណៈងាយស្រួល ដល់ប្រជាសហគមន៍កសិករងាយស្រួលដាំដំណាំ ចិញ្ចឹមសត្វ និងបង្ករបង្កើនផលទាំង រដូវប្រាំង និងរដូវវស្សា ចូលរួមបង្កើនជីវភាពប្រជាជនក្នុងខេត្តកំពង់ស្ពឺ ឲ្យកាន់តែមានជីវភាពធូធាបន្ថែមទៀតផងដែរ៕