Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំត្រូវបន្តពិនិត្យតាមដាន និងស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង (Video Inside)

09-03-2019 10:40

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារមួយ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩នេះថា ក្នុងនាមជានាយករដ្ឋមន្រ្តី សម្តេចត្រូវតាមដាន និងស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់។

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «ជាធម្មតា ក្នុងនាមជានាយករដ្ឋមន្រ្តី ខ្ញុំត្រូវបន្តពិនិត្យតាមដាន និងស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដើម្បីអោយបានដឹងពីសុខទុក្ខដោយផ្ទាល់ ជាពិសេសដើម្បីធានាបានថា ពលរដ្ឋទទួលបាននូវសេវាសង្គមពិតប្រាកដពីរាជរដ្ឋាភិបាល»

ជាមួយនឹងការពោលពាក្យបែបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដែរថា នៅថ្ងៃអាទិត្យស្អែកនេះ សម្តេចនឹងចុះសួរសុខទុក្ខកូនក្មួយ និងចៅៗកុមារកំព្រានៅ អង្គការអហ្វេស៊ីប (AFESIP) នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សម្តេចបានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងបានរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ ហើយសូមជនរួមជាតិ បើកបរគោរពច្បាប់ចរាចរណ៍ មានការអធ្យាស្រ័យ និងយោគយល់គ្នា ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕