(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក សមាជិកកា របស់ ស.ស.យ.ក នៅអគារខេមរានី នៃទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងថ្លែងអំណរគុណ ដល់កិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា នាពេលកន្លងមក ពង្រឹងប្រសិទ្ធភាពការងារ និងបង្កើនភាពជិតស្និទ ព្រមទាំងស្វែងយល់បន្ថែម នូវតម្រូវការជាក់ស្តែងរបស់ ស.ស.យ.ក ថ្នាក់រាជធានីភ្នំពេញ ថ្នាមូលដ្នាន និងថ្នាក់សង្កាត់៕