(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការចុះបញ្ជីគណបក្សយោបាយឈរ ឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ រាជធានី-ខេត្ត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩នេះ។
គ.ជ.ប បានឱ្យដឹងថា គណបក្សចំនួន៦ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្តនោះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ុនប៉ិច គណបក្សយុវជនកម្ពុជា គណបក្សខ្មែរសាធារណរដ្ឋ គណបក្សឆន្ទៈខ្មែរ និងគណបក្សរួបរួមជាតិ។
ចំណែកគណបក្សចំនួន៤ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ុនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖