(កំពង់ធំ)៖ លោក ជាវ ជិន រស់នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គឺជាបុរសម្នាក់បានត្រូវរង្វាន់ធំ ចំនួន១០,០០០ដុល្លារអាមេរិក ពីក្រវ៉ិលកំប៉ុងស្រាបៀរកម្ពុជា។

ក្នុងសម្លៀកបំពាក់សាមញ្ញ លោក ជាវ ជិន បានថ្លែងពោរពេញដោយទឹកមុខញញឹមសប្បាយរីករាយថា ក្រោយពីឈ្នះរង្វាន់ទឹកប្រាក់ ១០,០០០ដុល្លារអាមេរិក ពីក្រវ៉ិលកំប៉ុងស្រាបៀរកម្ពុជា លោកនឹងយកលុយទៅដណ្តឹងប្រពន្ធ។

លោកបានបង្ហើបរឿងពិត គួរឲ្យច្រណែននិងរំភើបជំនួសថា «ខ្ញុំកំពុងតែពិបាកចិត្ត រឿងខ្វះលុយថ្លៃទឹកដោះ ចូលស្តីដណ្តឹងកូនក្រមុំគេផង មិនដឹងធ្វើយ៉ាងម៉េច ទិញស្រាបៀរកម្ពុជា ៦កំប៉ុងពីផ្ទះបងថ្លៃនៅជិតគ្នាហ្នឹង អង្គុយផឹកបណ្តើរ ជជែកគ្នាបណ្តើរ ចៃដន្យអី គាស់កំប៉ុងស្រាបៀរកម្ពុជាមក ឃើញរង្វាន់ ១០,០០០ដុល្លារអាមេរិក»។ លោកបន្តថា «ក្នុងចិត្តខ្ញុំសប្បាយអរខ្លាំងហ្មង លោតអោបគ្នា ភ័យផងអរផង ស្រែកសប្បាយ មុខឡើងពណ៌ស្វាយ ព្រោះមិនដែលឈ្នះរង្វាន់អីពីមុនមកទេ ហើយនេះរង្វាន់ ១០,០០០ដុល្លារអាមេរិកទៀត ខ្ញុំសប្បាយចិត្តមែនទែន»

លោកស្រី គង់ កុសល នាយកផ្នែកទីផ្សារស្រាបៀរកម្ពុជា បានប្រាប់ឲ្យដឹងផងដែរថា លោក ជាវ ជិន ជាអ្នកឈ្នះរង្វាន់លុយ ១០,០០០ដុល្លារអាមេរិក ក្នុងចំណោមអ្នកឈ្នះ១២នាក់ ក្នុងឆ្នាំ២០១៩នេះ ដែលបានទាក់ទង និងកាន់ក្រវ៉ិលកំប៉ុងរង្វាន់ធំនេះ មកបើកប្រាក់ពីក្រុមហ៊ុនផ្ទាល់ បន្ទាប់ពីលោក លំ ឡី នៅខេត្តសៀមរាប។ លោកស្រីក៏ក្រើនរំលឹក អតិថិជនស្រាបៀរកម្ពុជាទាំងអស់ ឲ្យទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ 067 902 902 បើលោកអ្នកជាអ្នកឈ្នះរង្វាន់បន្ទាប់៕