Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដំណឹងមរណទុក្ខ! លោក សោម ច័ន្ទរ៉ែមី ទីប្រឹក្សារាជរដ្ឋាភិបាល បានទទួលមរណភាព ដោយរោគាពាធ

08-03-2019 20:47

(កំពង់ឆ្នាំង)៖ លោក សោម ច័ន្ទរ៉ែមី ទីប្រឹក្សារាជរដ្ឋាភិបាល បានទទួលមរណភាព ដោយរោគាពាធ។ នេះបើតាមក្រុមគ្រួសាររបស់សព បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩។

បច្ចុប្បន្ន​បុណ្យសពកំពុងប្រារព្ធនៅគេហដ្ឋាន សពលោក សោម ច័ន្ទរ៉ែម ស្ថិតនៅគីឡូម៉ែត្រលេខ៥៥ ផ្លូវជាតិលេខ៥ ក្នុងភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ដំណឹងនេះចាត់ទុកជាការអញ្ជើញញាតិមិត្តជិតឆ្ងាយ ចូលរួមបុណ្យសពលោក សោម ច័ន្ទរ៉ែមី ឲ្យបានគ្រប់ៗគ្នា៕