(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញរបាយការណ៍បណ្ដោះអាសន្នឱ្យដឹងថា នៅថ្ងៃទីពីរ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩នេះ មានគណបក្សចំនួន៦ បានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត និងមានគណបក្សចំនួន៤ បានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ។
ក្នុងរបាយការណ៍របស់ គ.ជ.ប បានឱ្យដឹងថា គណបក្សចំនួន៦ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្តនោះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ុនប៉ិច គណបក្សយុវជនកម្ពុជា គណបក្សខ្មែរសាធារណរដ្ឋ គណបក្សឆន្ទៈខ្មែរ និងគណបក្សរួបរួមជាតិ។
ចំណែកគណបក្សចំនួន៤ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ុនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។
ខាងក្រោមនេះជារបាយការណ៍របស់ គ.ជ.ប៖