(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៥,៥១២គ្រឿង រកឃើញល្មើសច្បាប់៧៥៥គ្រឿង(ម៉ូតូ៧២%) អប់រំ២៤៨គ្រឿង និងផាកពិន័យ៥០៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី៨ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន៣,១០៣គ្រឿង, អប់រំ១៨?៛គ្រឿង និងផាកពិន័យ៤៨៧គ្រឿង៕
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២៩,៩៣៧គ្រឿង រកឃើញយានយន្តល្មើស៥,២០៨គ្រឿង(ម៉ូតូ៧៨%) ក្នុងនោះអប់រំ១,៧០១គ្រឿង និងផាកពិន័យ៣,៥០១គ្រឿង៕