(ភ្នំពេញ)៖ បច្ចុប្បន្ននេះកម្ពុជាមានរាជការស៊ីជាស្ដ្រីចំនួន ៨៨,៥៨០នាក់ ក្នុងចំណោមមន្ដ្រីរាជការស៊ីវិលសរុបចំនួន ២១៧,១៧១នាក់។ នេះបើយោងតាមរបាយការណ៍ ដែល បណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩។
របាយការណ៍បង្ហាញដោយក្រុមការងារយេនឌ័រ នៃក្រសួងមុខងារសារធាណៈ ក៏បានបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មន្ដ្រីរាជការជាស្ដ្រីនៅថ្នាក់ជាតិ មានចំនួន១២,៨៩៩នាក់ និងនៅថ្នាក់ក្រោមជាតិមានចំនួន ៧៥,៦៨១នាក់។ ដោយឡែក មន្ដ្រីរាជការស៊ីវិលជាស្រ្ដី ដែលមានមុខតំណែងចាប់ពីថ្នាក់ការិយាល័យ តាមក្រុង-ស្រុក-ខណ្ឌ រហូតដល់ថ្នាក់អគ្គនាយក និងថ្នាក់ស្មើមានសរុប ចំនួន ៧,៦៦៩នាក់ ក្នុងចំណោមមន្ដ្រីសរុបចំនួន ៣១,៥១៣នាក់។
ក្នុងនោះរួមមាន៖ អគ្គនាយកជាស្ដ្រី ចំនួន២៣នាក់, អគ្គនាយករង ចំនួន១១៩នាក់, អគ្គាធិការចំនួន ១នាក់, អគ្គាធិការរងចំនួន ១៩នាក់, អធិការចំនួន ១៥នាក់, អធិការរង ចំនួន ៧នាក់, ប្រធាននាយកដ្ឋាន ចំនួន ១០៥នាក់, អនុប្រធាននាយកដ្ឋាន ចំនួន ៨១៤នាក់, ប្រធានការិយាល័យ ចំនួន ៨៦៤នាក់, អនុប្រធានការិយាល័យ ចំនួន ២,២២៨នាក់, នាយករដ្ឋបាល ប្រធានមន្ទីរ ចំនួន ៥៣នាក់, នាយករងរដ្ឋបាល អនុប្រធានមន្ទីរ ចំនួន ៣០៧នាក់, ប្រធានការិយាល័យ (មន្ទីររាជធានី-ខេត្ត) ចំនួន ៦៣៤នាក់, អនុប្រធានការិយាល័យ (មន្ទីររាជធានី-ខេត្ត) ចំនួន ១,៥៣០នាក់, ប្រធានការិយាល័យ (ការិយាល័យតាម ក្រុង-ស្រុក-ខណ្ឌ) ចំនួន ៤០៩នាក់, អនុប្រធានការិយាល័យ (ការិយាល័យតាម ក្រុង-ស្រុក-ខណ្ឌ) ចំនួន ៥៤១នាក់។
អភិបាលខេត្តជាស្ដ្រី ១នាក់, អភិបាលរងរាជធានី-ខេត្ត ចំនួន ២៦នាក់, អភិបាលក្រុង-ស្រុក-ខណ្ឌ ចំនួន ៦នាក់, អភិបាលរងក្រុង-ស្រុក-ខណ្ឌ ចំនួន ១៩៤នាក់, ស្មៀនឃុំសង្កាត់ ចំនួន ២៦៦នាក់, នាយកទីចាត់ការ ប្រធានអង្គភាពលទ្ធកម្មសាលារាជធានី-ខេត្ត ចំនួន ១៥នាក់, នាយករងទីចាត់ការ អនុប្រធានអង្គភាពលទ្ធកម្មសាលារាជធានី-ខេត្ត ចំនួន ៨៧នាក់។
បន្ថែមពីនេះ ចៅក្រមជាស្ដ្រី ចំនួន ៣៧នាក់, ព្រះរាជអាជ្ញា ចំនួន ២៣នាក់, អាជ្ញាសាលា ចំនួន២នាក់, ក្រឡាបញ្ជី ចំនួន ១៦៥នាក់, នាយករដ្ឋបាលសាលាក្រុង-ស្រុក-ខណ្ឌ ចំនួន ១៨នាក់, នាយករងរដ្ឋបាលសាលាក្រុង-ស្រុក-ខណ្ឌ ចំនួន ៥៧នាក់៕