(ភ្នំពេញ)៖ ដើម្បីជាការអបអរសាទរថ្ងៃ ៨ មីនា ទិវានារីអន្តរជាតិ ដែលពិភពលោកទាំងមូលបានរំលឹកដល់តួនាទីរបស់ស្រ្តី ក្រុមហ៊ុនធានារ៉ាប់រង BIMA បានសហការជាមួយ មជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក បានផ្តល់ជូនឥតគិតថ្លៃនូវការពិនិត្យអេកូ ផ្ទៃពោះ និងពិនិត្យជាតិស្កក្នុងឈាម នៅមជ្ឈមណ្ឌល ប៊ីយ៉ូមេឌីក ដែលមានអាសយដ្ឋាន ផ្ទះលេខ៥៥ ផ្លូវលេខ៥៦៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ៨, ៩, ១៦, ២៣, និងថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៩ ដោយឥតគិតថ្លៃផងដែរ។
BIMA គឺជាក្រុមហ៊ុនអន្តរជាតិដែលផ្តល់ សេវាធានារ៉ាប់រងខ្នាតតូច និងសុខភាព ដែលបានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៤ ហើយបច្ចុប្បន្នកំពុងផ្តល់សេវាធានារ៉ាប់រងដល់ប្រជាពលរដ្ឋកម្ពុជាជាង កន្លះលាននាក់ តាមរយៈសេវាកម្មធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងគ្រោះថ្នាក់ដោយចៃដន្យ។
លោកវេជ្ជបណ្ឌិត អ៊ាត មរកត ដែលជាប្រធានបន្ទប់ពិគ្រោះជម្ងឺសហការជាមួយ ក្រុមហ៊ុនធានារ៉ាប់រង BIMA បានលើកឡើងថា BIOMEDIC និង BIMA ផ្តួចផ្តើមកម្មវិធីនេះឡើង ដើម្បីលើកកម្ពស់ការពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ តាមការណែនាំរបស់គ្រូពេទ្យ ព្រោះវាពិតជាមានសារៈសំខាន់សម្រាប់ម្តាយ នឹងទារក ដើម្បីឲ្យដឹងពីសុខភាពម្តាយ និងទារក និងសុវត្ថិភាពក្នុងពេលសម្រាលកូន។
លោកបានបន្ថែមទៀតថា ដើម្បីលើកកំពស់ការរក្សាសុខភាពព្រមទាំងបង្កលក្ខណៈងាយស្រួលក្នុងការពិគ្រោះជម្ងឺ និងជៀសវាងការប្រើប្រាស់ឱសថ ដែលគ្មានវេជ្ជបញ្ជា។ អតិថិជន របស់ក្រុមហ៊ុនធានារ៉ាប់រង BIMA (បច្ចុប្បន្នផ្តល់សម្រាប់តែក្រុមអតិថិជនដែលត្រូវជ្រើសរើស) អាចពិគ្រោះជម្ងឺ និងប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតដោយផ្ទាល់ ដោយតេតាមទូរស័ព្ទរបស់ក្រុមហ៊ុនលេខ 010 242 248 រួចស្តាប់តាមការណែនាំ លើសពីនោះទៀតថែមទាំងទទួលបានការដឹកជញ្ចូនឱសថដល់ផ្ទះដោយឥតគិតថ្លៃ (សម្រាប់ទីក្រុងភ្នំពេញ) ។
ចំពោះជម្ងឺនានាដែលតម្រូវទៅព្យាបាលនៅមន្ទីរពេទ្យនោះ វេជ្ជបណ្ឌិតរបស់យើង ក៏បានផ្តល់ដំបូន្មាន ឲ្យអ្នកជម្ងឺទៅទទួល សេវានៅទីតាំងផ្តល់សេវាដែលស្របតាមស្ថានភាពជម្ងឺ ប្រកបដោយគុណភាពនិងមានតម្លៃសមរម្យផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុនធានារ៉ាប់រង BIMA សហការណ៍ ជាមួយមជ្ឈមណ្ឌលប៊ីយ៉ូម៉េឌីក មិនត្រឹមតែផ្តល់ការពិនិត្យអេកូ ផ្ទៃពោះ និងជាតិស្កក្នុងឈាមដោយឥតគិតថ្លៃនោះទេ ថែមទាំងមានផ្តល់ថ្នាំជាតិដែក ថ្នាំសម្លាប់បាក់តេរី និងសៀវភៅតាមដានសុខភាពមាតា និងទារក ដែលចេញដោយក្រសួងសុខាភិបាលថែមទៀតផង៕
សម្រាប់ព័ត៌មានលម្អិត៖ https://www.facebook.com/667755523301963/posts/2203367079740792/