(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ រួមដំណើរដោយដោយលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានជួបសណេះសំណាល ជាមួយបងប្អូនកម្មករ-កម្មការិនី នៃរោងចក្រសាប៊្រីណា នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺជាង៧០០០នាក់ ក្នុងទិវាសិទ្ធិនារីលើកទី១០៨ ហើយក៏ជាលើកទី៣ដែរ ក្មុងដំណើរសំណេះសំណាល ក្នុងរោងចក្រនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាព ជុំវិញខេត្ត។
សូមជម្រាបថា ទិវានារីអន្តរជាតិ ឬ International Women's Day ត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី៨ ខែមីនា ជារៀងរាល់ឆ្នាំ ដែលត្រូវបានចាត់ទុកថា ជាថ្ងៃដ៏មានសារៈសំខាន់មួយ ដែលបានបង្ហាញពីប្រវត្តិ ដ៏អង់អាចរបស់ស្ត្រីនៅលើពិភពលោក។
នៅឆ្នាំ២០១៩នេះ ជាខួបទី១០៨ នៃទិវានារីអន្តរជាតិ ប្រទេសកម្ពុជា ក៏ដូចជា ប្រទេសនៅលើពិភពលោក រៀបចំទិវានេះ ក្រោមប្រធានបទ «លើកកម្ពស់សមភាព យេនឌ័រ និងគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស»៕