(ភ្នំពេញ)៖ នៅថ្ងៃ៨ មីនា ទិវាអន្តរជាតិនារីនេះ Fresh News សូមបង្ហោះវិដេអូរៀបរាប់ពីដំណើរជីវិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយរៀបការ។ ប្រវត្តិនៃរឿងរ៉ាវស្នេហាដ៏សែនកម្សត់ក្នុងគ្រាប្រទេស ជួបកលិយុគដោយភ្លើងសង្គ្រាមនេះ គឺសរសេររៀបរាប់ដោយផ្ទាល់ដៃរបស់សម្តេចតេជោ ហ៊ុន សែន។
«គូព្រេងមិនព្រាត់ អាពាហ៍ពិពាហ៍ក្នុងគ្រាកលិយុគជារឿងរ៉ាវពិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ២៤ កុម្ភៈ ១៩៧៩ - ២៤ កុម្ភៈ ២០១៩»។
ដើម្បីបានជ្រាបច្បាស់ពីជីវិតដ៏ជូរចត់នៃគូស្វាមីភរិយាតេជោ សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទស្សនា និងសណ្តាប់ខ្សែវីដេអូខាងក្រោមនេះ៖
ដំណើរជីវិតរបស់សម្តេចទាំងពីរ ក្រោយរៀបការ វិដេអូវគ្គទី១
ដំណើរជីវិតរបស់សម្តេចទាំងពីរ ក្រោយរៀបការ វិដេអូវគ្គទី២