Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ចេញសារជូនពរដល់ជនរួមជាតិ ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ (Video Inside)

08-03-2019 09:06

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈបណ្តាញសង្គម Facebook នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩នេះ បានចេញសារមួយ ដើម្បីជូនពរដល់ជនរួមជាតិ នៅក្នុងឱកាសទិវាអន្តរជាតិនាទី ៨មីនា ឆ្នាំ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «ខ្ញុំ និង ភរិយា សូមអបអរសាទរ និងជូនពរ បងប្អូនជនរួមជាតិ ជាពិសេស សុភាពស្រ្តី និងសុភាពនារីទូទាំងប្រទេសជួបតែសេចក្តីសុខ សុភមង្គលក្នុងក្រុមគ្រួសារ និងមានសំណាងល្អនៅក្នុងថ្ងៃនៃ ទិវាអន្តរជាតិនារី ៨មីនា ខួបទី ១០៨ ក្នុងឆ្នាំ ២០១៩ នេះ (International Women’s Day 2019)»

សម្តេចក៏បានថ្លែងអំណរគុណចំពោះ ជនរួមជាតិ ដែលបានជូនពរសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅក្នុងថ្ងៃដ៏វិសេសវិសាល នៃទិវានារីអន្តរជាតិថ្ងៃនេះផងដែរ។

សូមបញ្ជាក់ថា ពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ត្រូវ​បានបារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីវីរភាពនៃការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារឱ្យមានការលើកកម្ពស់សិទ្ធិសេរី ភាពប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាពរវាងបុរសនិងស្ត្រីនៅក្នុងសង្គម។

  • នៅឆ្នាំនេះ ប្រទេសកម្ពុជា បានប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធាន​បទ «លើកកម្ពស់សមភាពយេនឌ័រ និង ការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស»