(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់, របួសស្រាល១០នាក់ និងរបួសធ្ងន់១០នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៤លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៨គ្រឿង, រថយន្តតូច៨គ្រឿង,យានផ្សេងៗ២គ្រឿង និងរថយន្ដធុនធំ៤គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមា៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, បត់គ្រោះថ្នាក់, មិនប្រកាន់ស្ដាំ និងស្រវឹង។
សូមបញ្ជាក់ថា រយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៨៤លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៥១ របួសធ្ងន់៥៩ និងរបួសស្រាល៤៧នាក់៕