(ភ្នំពេញ)៖ នៅរាត្រីឆ្លងចូលថ្ងៃ៨ មីនា ទិវាអន្តរជាតិនារីនេះ Fresh News កម្រងជីវិតស្នេហារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ប្រវត្តិនៃរឿងរ៉ាវស្នេហាដ៏សែនកម្សត់ក្នុងគ្រាប្រទេស ជួបកលិយុគដោយភ្លើងសង្គ្រាមនេះ គឺសរសេររៀបរាប់ដោយផ្ទាល់ដៃរបស់សម្តេចតេជោ ហ៊ុន សែន។
ជីវិតស្នេហារបស់កម្លោះក្រមុំក្នុងពេលតស៊ូរំដោះជាតិមានសភាពក្រៀមក្រោះមួយទៅហើយ តែអាពាហ៍ពិពាហ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រឹតតែក្រៀមក្រោះទៅទៀត។ អាពាហ៍ពិពាហ៍ត្រូវបានរៀបចំឡើងដោយខ្មែរក្រហមនៅក្នុងស្រុកត្បូងឃ្មុំ នាថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ដោយគ្មានភ្លេងការ ភ្លេងបាយខុនចងដៃ គ្មានការចូលរួមពីឪពុកម្តាយ សាច់ញាតិអ្វីទាំងអស់។
កាន់តែស្រណោះទៀតក្រោយពេលរៀបអាពាហ៍ពិពាហ៍តែប៉ុន្មានថ្ងៃប៉ុណ្ណោះ គូស្នេហ៍ថ្មីថ្មោងពោរពេញដោយក្តីស្រឡាញ់ពេញប្រៀបបេះដូងមួយគូនេះ ក៏ត្រូវបានអង្គការចិត្តខ្មៅបំបែកពង្រាត់ឲ្យឃ្លាតឆ្ងាយពីគ្នាថែមទៀត។
ដើម្បីបានជ្រាបច្បាស់ពីជីវិតដ៏ជូរចត់នៃគូស្វាមីភរិយាតេជោ សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទស្សនា និងសណ្តាប់ខ្សែវីដេអូខាងក្រោមនេះ៖