(ព្រះសីហនុ)៖ អគ្គសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៨៖១០នាទីយប់ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយក្រុងព្រះសីហនុ(GS SHV-F2A) មូលហេតុបណ្តាលមកពីរថយន្តដឹកប្រេងឥន្ទនៈរបស់ក្រុមហ៊ុនអានកូ បើកបុកបង្គោលតង់ស្យុងមធ្យម(MV)បាក់ចំនួន០៣ដើម និងបណ្តាលឲ្យខូចត្រង់ស្វូចំនួន០១គ្រឿង ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនដែលស្ថិតនៅ៖ (១)ភូមិ៣ សង្កាត់លេខ០១ (២)ភូមិ០៤ ភូមិ០៦ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការដាំបង្គោល និងរៀបចំខ្សែបណ្ដាញ ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅ នៅវេលាម៉ោង ០១៖០០ នាទីរំលងអាធ្រាត្រ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩។

ចំពោះត្រង់ស្វូលេខ PMT192 មានកំហូចត្រង់ស្វូ ដែលមានទីតាំងស្ថិតនៅ៖ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រុមការងារបច្ចេកទេស នឹងធ្វើការជួសជុលបន្តនៅថ្ងៃស្អែក ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅ វេលាម៉ោង១២:០០ថ្ងៃត្រង់ ថ្ងៃទី០៨ មីនា ឆ្នាំ២០១៩។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕