(ភ្នំពេញ)៖ រោងចក្រវាយនភណ្ឌថ្មីមួយទៀត ដែលវិនិយោគដោយជនជាតិតម្លៃ ១៥០លានដុល្លារអាមេរិក បានចាប់ផ្តើមដំណើរការសាងសង់នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ រោងចក្រថ្មីមួយនេះ ត្រូវបានរំពឹងថា នឹងជួយផ្តល់ការងារដល់ប្រជាបលរដ្ឋខ្មែរ ១ម៉ឺន ៧ពាន់កន្លែង។
ពិធីបើកការដ្ឋានសាងសង់រោងចក្រខាងលើនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
យោងតាមការចេញផ្សាយលើទំព័រ Facebook របស់ស្ថានទូតចិន បានឲ្យដឹងថា រោងចក្រដែលបើកដំណើរការសាងសង់នេះ ជាគម្រោងវិនិយោគរបស់ Ning Bo Shen Zhou គ្រុប។ បើតាមស្ថានទូតចិន រោងចក្រនេះនឹងក្លាយជាសហគ្រាសវាយនភណ្ឌដ៏ធំជាងគេនៅប្រទេសកម្ពុជា៕