Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមនារីខណ្ឌឫស្សីកែវ នាំយកកញ្ចប់ថវិកាសង្គ្រោះបន្ទាន់ ជូនភរិយាបុគ្គលិកខណ្ឌ ដែលមានជំងឺសង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ

07-03-2019 15:23

(ភ្នំពេញ)៖ ភរិយាលោក អៀង សាម៉ន បុគ្គលិកសាលាខណ្ឌឬស្សីកែវ ដែលកំពុងមានជំងឺស្ទះសរសៃឈាម ​កំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​រាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ បានទទួលថវិកាសង្គ្រោះបន្ទាន់មួយ ដើម្បីដោះស្រាយក្នុងបន្ទុកគ្រួសារមួយចំនួន ពីក្រុមការងារបណ្ដាញនារី ដែលដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា ប្រធាន និងអនុប្រធាន អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ។

ក្នុងសកម្មភាពសួរសុខទុក្ខនេះ លោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា បានលើកទឹកចិត្តដល់អ្នកជំងឺ ឲ្យខំតស៊ូថែរក្សាសុខភាពឲ្យបានល្អប្រសើរ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក្នុងជីវិតរស់នៅត្រូវមានក្ដីសង្ឃឹមជានិច្ច ដើម្បីរងចាំមើលការរីកចម្រើនរបស់ប្រទេសជាតិ ដែលកំពុងបន្តឥតឈប់ឈរ លើការអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

លោកស្រី ក៏បានផ្ដាំផ្ញើពីអនុសាសន៍ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ និងអត់បាយឡើយ សំខាន់ឲ្យតែបានដឹងពីស្ថានភាពជាក់ស្ដែង ពិតប្រាកដរបស់ជនទីទាល់ក្រ ក្នុងនោះមានទាំងអ្នកជំងឺរ៉ាំរ៉ៃចាស់ជរា ពិការភាព ទុរគតជន គ្មានទីពឹងជួលផ្ទះគេ និងចាំផ្ទះឲ្យគេ ឬជួបឧបត្តវហេតុផ្សេងៗ ជាដើម «ពោលជនងាយរងគ្រោះ» ដើម្បីមានវិធានការរិះរកដំណោះស្រាយជូនឲ្យទាន់ពេលវេលា និងទាន់សភាពការ​៕