(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ម៉ូតូ កង់បីចំនួន ១០០គ្រឿង របស់អាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានធ្វើការបែងចែក ដល់បណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១២ ដើម្បីយកទៅប្រើប្រាស់ ក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និង ល្បាតការពារគោលដៅក្នុងភូមិសាស្ត្ររាងៗខ្លួន!
មុនពេលប្រគល់ម៉ូតូកងបី មន្ត្រីជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ក៏បានធ្វើការណែនាំអំពីបច្ចេកទេសថែទាំនិងបើកបរ ដល់បណ្តាសមាជិកមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១២ផងដែរ៕