(ភ្នំពេញ)៖ ទើបតែដើមឆ្នាំ២០១៩សោះ មានផលិតផលទូរស័ព្ទជាច្រើន បាននាំគ្នាបង្អួតរាង និងបង្ហាញឥន្ធិពលរបស់ពួកគេមកកាន់អ្នកប្រើប្រាស់ សឹងតែគ្រប់ទីន្លែង។ តើទូរស័ព្ទម៉ូឌែលមួយណា ដែលជាចំណង់ចំណូលចិត្តរបស់អ្នកក្នុងឆ្នាំ២០១៩នេះ ពណ៌ស្អាត សាកថ្មឆាប់ពេញ ទំហំ Ram ធំ ឬក៏ថតរូបស្អាតទៅ។
កាលពីដើមខែកុម្ភៈនេះ S10 របស់ ស្មាតហ្វូន Samsung បានផ្ទុះឡើង ដែលធ្វើឲ្យអ្នកប្រើប្រាស់មាន ភាពរំជើបរំជួល និងនិយាយបន្តៗគ្នា ថាជាទូរស័ព្ទដែលមានរូបរាងស្អាត និង មានអេក្រង់ AMOLED ក្នុងថាមវន្តជាសមាសធាតុធ្វើតេស្តអេក្រង់ របស់អ្នកជំនាញមិនធ្លាប់មានពីមុនមក។
មិនតែប៉ុណ្ណោះស្មាតហ្វូន OnePlus និងស្មាតហ្វូនរបសឮ Sony ក៏មិនធម្មតាដែរ ជាពិសេសគឺអ្នក ជំនាន់ក្រោយរបស់វាគឺ Sony Experia 1 ដែលជាម៉ូឌែលស្មាតហ្វូនជំនាន់ថ្មី ដែលមានការគាំទ្រច្រើនដែរ ព្រោះតែស្មាតហ្វូននេះបានព្យាយាមរចនាទាំងរូបរាង Software និង Hardware របស់ខ្លួនស្ទើរតែដូចទៅនឹងម៉ូឌែលល្បីៗផងដែរ។
តាមការស្ទាបស្ទង់មតិបានឲ្យដឹងថាអ្នកប្រើប្រាស់ខ្លះពេញចិត្តនឹងម៉ូឌែលថ្មីទាំងពីរ ព្រោះតែវាមានតម្លៃសមរម្យសម្រាប់ជីវភាពរបស់ពួកគេ និងអាចប្រើប្រាស់ក្នុងការងារប្រចំាថ្ងៃបានយ៉ាងងាយស្រួលថែមទៀតផង។ មិនបណ្តោយពេលវេលាឱ្យនៅយូរឡើយស្រាប់តែនៅដើមខែមិនានេះ Brand ស្មាតហ្វូន ដែលទទួលបានការគំាទ្រពីសំណាក់យុវវ័យ និងមនុស្សវ័យកណ្តាល យ៉ាងច្រើនសន្ធឹកសន្ធាប់ OPPO បានបង្ហាញវត្តមានកូនពៅ ត្រកូល F របស់ខ្លួនយ៉ាងសង្ហាមួយម៉ូឌែលទៀត នោះគឺ F11 Pro ដែលកាន់តែធ្វើឱ្យអ្នកប្រើប្រាស់កាន់តែឈ្លក់វង្វេង ទាំងការរចនា Logo ផ្តេក ការចាក់ពណ៌ គឺមិនសរសើរមិនបាន ព្រោះ F11 Pro ដែលនឹងត្រៀមបង្ហាញខ្លួននាពេលនេះ បានរចនាឡើងដោយបំពាក់កាមេរ៉ាភ្លោះនៅផ្នែក ខាងក្រោយកម្រិត 48 MP មានកាមេរ៉ាមុខបង្កប់ខ្លួននៅចំណុចកណ្តាលស្របគ្នាតែម្តង។
ហើយអ្វីដែលកូនពៅ F11 Pro មួយម៉ូឌែលនេះបំពេញចិត្តអ្នកប្រើប្រាស់ ចង់បាននោះ គឺវាមានអេក្រង់លាតសន្ធឹងស្អាត គ្មានចន្លោះឆកដូចស៊េរី F មុនៗ មានបច្ចេកវិទ្យា Hyper Boost ជំនួយល្បឿន សម្រាប់អ្នកដែល និយមលេងហ្គេមអនឡាញ បែបសម័យទំនើបតែម្តង។
ចំណែកស្មាតហ្វូន IPhone វិញ ពេលនេះកំពុងសំងំលាក់ខ្លួន ចាំមើលដៃគូរប្រកួតប្រជែង របស់ខ្លួនបានធ្វើអ្វីខ្លះ ហើយការវាយលុកទីផ្សារ របស់ពួកគេដូម្តេចដែរ។ ដោយក្រុមហ៊ុនស្មាតហ្វូននេះមិនសូវមានការព្រួយបារម្ភប៉ុន្មានទេ ចំពោះទីផ្សារលក់របស់ពួកគេ ព្រោះតែវា Brand ចាស់ទុំជាងគេ ហើយគ្រប់ម៉ូឌែលរបស់ IPhone ដែលបានកំណត់យកសម្រាប់ទីផ្សារទូរស័ព្ទម្តងៗតែងតែប្លែក និងមានតម្លៃខ្ពស់ៗទាំងអស់។ និយាយមកដល់ត្រឹមនេះ តើលោកអ្នកបានគិត ឬនៅថានឹងជ្រើសរើសម៉ូឌែលមួយណា សម្រាប់ជីវិតប្រចាំថ្ងៃរបស់លោកអ្នក នៅឆ្នាំ២០១៩នេះ គិតហើយប្រាប់មកយើងវិញផង៕