(ភ្នំពេញ)៖ របាយការណ៍លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា នៅរយៈពេល២ខែដំបូង ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិ បាន១១២,៤៨៦តោន កើតនឡើង១.៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលមានចំនួន១១០,៤៣២តោន។
ជាការគត់សម្គាល់នៅរយៈពេល២ខែដំបូងនេះ កម្ពុជានាំចេញអង្ករទៅកាន់សហគមន៍អឺរ៉ុប បានចំនួន៣៣,៩៦៩តោន ខណៈដែលអឺរ៉ុបចាប់ផ្តើមគិតពន្ធលើអង្ករកម្ពុជា រយៈពេល៣ឆ្នាំ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩តទៅ។ ខណៈប្រទេសចិន ដែលផ្តល់កូតានាំចេញអង្ករចំនួន៤០ម៉ឺនតោនដល់កម្ពុជានោះ នៅ២ខែដំបូងនេះ ចិនបាននាំចូលអង្កររបស់កម្ពុជា ចំនួន៤៣,៤៥២តោន។
សូមជម្រាបថា នៅឆ្នាំ២០១៨ កម្ពុជានាំចេញអង្ករបានជាង៦២ម៉ឺនតោន៕