(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង ២,៥២៦គ្រឿង រកឃើញល្មើសច្បាប់៤៨៤គ្រឿង(ម៉ូតូ៧២%) អប់រំ១៨០គ្រឿង និងផាកពិន័យ៣០៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី៧ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន១,៤០៦គ្រឿង, អប់រំ១០៨គ្រឿង និងផាកពិន័យ៣០៤គ្រឿង៕
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២៤,៤២៥គ្រឿង រកឃើញយានយន្តល្មើស៤,៤៥គ្រឿង(ម៉ូតូ៧៨%) ក្នុងនោះអប់រំ១,៤៥៣គ្រឿង និងផាកពិន័យ៣,០០០គ្រឿង៕