(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា នៅថ្ងៃដំបូង ត្រូវនឹងថ្ងៃទី០៧ ខែមីនា នៃការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ មានគណបក្សចំនួន៦ បានចុះឈ្មោះរួចរាល់ហើយ។
បើតាម លោក ឌឹម សុវណ្ណារុំ, គណបក្សទាំង៥នោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សឆន្ទៈខ្មែរ និងគណបក្សខ្មែរសាធារណរដ្ឋ។
ការចុះឈ្មោះនេះ មានរយៈពេលតែ៥ថ្ងៃ នឹងបញ្ចប់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩តែម្តង៕