(ភ្នំពេញ)៖ ក្រុមហ៊ុន អអេហ្វ៣ វើលដ៍ (ខេមបូឌា) សូមជម្រាបជូនដំណឹងដល់ថ្នាក់ដឹកនាំ សមាជិក និងសាធារណជនឲ្យបានជ្រាបថា សូមឱ្យអតិថិជន និងបណ្តាញអ្នកលក់ទាំងអស់ ទាក់ទងក្រុមហ៊ុនផ្ទាល់តាមរយៈលេខទូរសព្ទ ឬមកការិយាល័យក្រុមហ៊ុន ប្រសិនបើមានបញ្ហាណាកើតឡើងពីអ្នកតំណាងចែកចាយដែលខ្លួនស្គាល់ ឬចម្ងល់ណាមួយមិនយល់។
ក្រុមហ៊ុន អអេហ្វ៣ វើលដ៍ (ខេមបូឌា) ប្រកបអាជីវកម្មស្របច្បាប់ ហើយមានទំនួលខុសត្រូវខ្ពស់ ចំពោះការគ្រប់គ្រង ធនធានមនុស្ស និងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។
កន្លងមកក្រុមហ៊ុនជួបបញ្ហាដោយមានអ្នកតំណាង១៣នាក់ ដែលបានបង្កផលលំបាក និងល្មើលវិន័យក្រុមហ៊ុន ព្រមទាំងគោលការណ៍ផ្លូវច្បាប់។ ប៉ុន្តែក្រោយពីរកឃើញបញ្ហាចំពោះ អតីតអ្នកតំណាង១៣នាក់នោះ ក្រុមហ៊ុនបានដោះស្រាយរួចហើយ និងបានពន្យល់ដល់ដៃគូសហការ និង តំណាងទំាងអស់ផ្សេងទៀតដែលជាសមាជិកនៃក្រុមហ៊ុនRF3 World។
ដូច្នេះប្រសិនបើថ្នាក់ដឹកនាំ សមាជិក និងសាធារណៈជន ឬ អតិថិជន មានបញ្ហានិងចម្ងល់លើផលិតផលគ្រីម Firmax3 និងស៊ីរ៉ូម O2max3 សូមធ្វើការទំនាក់ទំនងតាមរយៈលេខទូរសព្ទ 096 2848888/ 076 896 9999/ 076333389 ឬមកការរិយាល័យផ្ទាល់នៅផ្ទះលេខT-07 ជាប់នឹងផ្សារសុវណ្ណា។
សូមរំលឹកផងដែរថា ចំពោះករណីអតីតទាំង១៣នាក់នោះ គឺពួកគេបានធ្វើការចាកចេញពីក្រុមហ៊ុន ដោយស្ម័គ្រចិត្ត មិនមែនក្រុមហ៊ុនបញ្ឈប់នោះទេ ព្រោះពួកគេសម្រេចចិត្ត ទៅធ្វើមុខរបរ អាជីវកម្ម ថ្មីមួយទៀត ដែលមានលក្ខណៈ ប្រហាក់ប្រហែល និងក្រុមហ៊ុនអអេហ្វ៣ វើលដ៍ (ខេមបូឌា) តែប៉ុណ្ណោះ។
ចំពោះសមាជិក និងថ្នាក់ដឹកនាំទាំងអស់ផ្សេង ក្រៅពីអ្នកអតីតដែលត្រូវបានលាលែងតំណែងទាំង១៣រូប និងអ្នកពាក់ព័ន្ធមួយចំនួនទៀតខាងលើ ក្រុមហ៊ុន អអេហ្វ៣ វើលដ៍ ពុំបានបិទគណនី ឬ ដោះដូរលេខកូដ របស់ពួកគេឡើយ។
ផ្ទុយទៅវិញ បើថ្នាក់ដឹកនាំ ឬ សមាជិកណាម្នាក់មានបញ្ហាគណនី (អាខោន) បើកមិនចេញ ឬ មានបញ្ហា (Password) មិនអាចប្រើប្រាស់គណនី (អាខោន) សូមទំនាក់ទំនងមកការិយាល័យ កណ្តាលក្រុមហ៊ុន (ផ្សារសុវណ្ណា) រៀងរាល់ម៉ោងធ្វើការ ៨ព្រឹកដល់ម៉ោង៦ល្ងាច និងភ្ជាប់មកជាមួយ អត្តសញ្ញាណប័ណ្ណផង។ ដើម្បីជួយសម្រួលការងារ (Password) ទាំងអស់និងបើកប្រាក់ Bonus ជូនសមាជិកយើងគ្រប់ៗគ្នា ជាធម្មតា ចាប់ថ្ងៃជូនដំណឹងពីពេលនេះតទៅ៕