Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងកសិកម្ម ដាក់ចេញវិធានការពង្រឹងការធ្វើអាជីវកម្មនាំចូលជ្រូក គោ ក្របី និងការដឹកឆ្លងកាត់កម្ពុជា (Video inside)

07-03-2019 14:12

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ដើម្បីលើកកម្ពស់គុណភាពសាច់សត្វ និងការពារសុខុមាលភាពសាធារណៈ ប្រកបដោយសុវត្ថិភាព ក្រសួងពង្រឹងការអនុវត្តវិធានការអនាម័យស្របតាមច្បាប់ស្តីពី សុខភាពសត្វ និងផលិតកម្មសត្វ បទដ្ឋានគតិយុត្ត ដើម្បីឲ្យអាជីវកម្មសត្វជ្រូក និងសត្វគោ-ក្របី នាំចូល និងនាំឆ្លងកាត់កម្ពុជា បានដោយគ្មានហានីភ័យ នៃការឆ្លងរាលដាលនៃជំងឺសត្វផងដែរ។

ក្រសួងបានដាក់ចេញនូវវិធានការចំនួន៤ ឲ្យក្រុមហ៊ុន ឬអាជីវករដែលធ្វើអាជីវកម្មសត្វជ្រូក និងសត្វគោ-ក្របី នាំចូល និងនាំឆ្លងកាត់កម្ពុជា ត្រូវអនុវត្តតាមនីតិវិធី និងលក្ខខណ្ឌដូចខាងក្រោម៖

១៖ ជាក្រុមហ៊ុនស្របច្បាប់ដែលបានចុះបញ្ជីពាណិជ្ជកម្ម និងមានប័ណ្ណប៉ាតង់សុពលភាព ។
២៖ ត្រូវមានទីតាំងប្រមូលផ្ដុំ និងបំប៉នសត្វ ដែលទទួលស្គាល់ដោយសមត្ថកិច្ចជំនាញ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
៣៖​ ត្រូវចុះកិច្ចសន្យាបច្ចេកទេសជាមួយ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងត្រូវធានាអនុវត្តកិច្ចសន្យានេះ ឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស និងការធ្វើចត្តាឡីស័ក។
៤៖ ត្រូវភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រ បញ្ជាក់សុខភាពសត្វ នៃប្រទេសនាំចេញជាភាសាអង់គ្លេស ក្នុងពេលដឹកជញ្ជូន។

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្មទាំងស្រុង៖