Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប នឹងពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ ចាប់ពីថ្ងៃ១ឧសភាតទៅ (Video inside)

07-03-2019 12:26

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ព្រមទាំងការផ្ដល់សុពលភាពលើបញ្ជីឈ្មោះឆ្នោត ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។ នេះបើតាមសេចក្ដីសម្រេចរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី០៧ ខែមីនានេះ។

គ.ជ.ប បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក អ្នកដែលទើបដល់អាយុ១៨ឆ្នាំ អ្នកដែលបានផ្លាស់ប្ដូរលំនៅដ្ឋាន ឬមានទីសំណាក់ចូលថ្មី សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ ដែលខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅជាក់ស្ដែង។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់ គ.ជ.ប ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩៖