(ភ្នំពេញ)៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ស្ដីពីការចាប់ផ្ដើមនីតិវិធីជាផ្លូវការ លើការដកប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ EBA» ពីកម្ពុជា ដោយគណៈកម្មការអឺរ៉ុប។ នេះបើតាមសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ។
មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមអំពាវនាវចំពោះគណៈកម្មការអឺរ៉ុប ធ្វើការពិនិត្យឡើងវិញដោយហ្មត់ចត់ជាទីបំផុតលើសេចក្តីសម្រេចនេះ ក្នុងឥរិយាបថស្និទ្ធស្នាល ដោយពិចារណាលើផលអវិជ្ជមាន ទៅលើជីវភាពរបស់ប្រជាជនកម្ពុជារាប់លាននាក់ និងការអភិវឌ្ឍជារួមរបស់កម្ពុជា ដែលជាការចូលរួមចំណែករបស់សហភាពអឺរ៉ុប អស់រយៈពេលជាង២៥ឆ្នាំកន្លងមកនេះ។
មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជាយល់ឃើញថា ក្នុងដំណើរការដកប្រព័ន្ធ EBA នេះពីកម្ពុជា គណៈកម្មការអឺរ៉ុបបាន និងកំពុងតែមើលរំលងនូវកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនក្នុងការចូលរួមចំណែក កសាងពីកម្ពុជា ដែលស្ថិតក្នុងសង្គ្រាមអស់ជាច្រើនទសវត្សរ៍ និងរងការបំផ្លិចបំផ្លាញស្ទើតែទាំងស្រុងឲ្យប្រែក្លាយទៅជាប្រទេស ដែលគេទទួលស្គាល ទូទាំងពិភពលោកថា ជាប្រទេសមានសេដ្ឋកិច្ច រីកចម្រើនលឿន ជាងគេបំផុតលំដាប់ទីប្រាំមួយ ជាមួយនឹងកំណើនសេដ្ឋកិច្ច៧% ជារៀងរាល់ឆ្នាំ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីថ្លែងការណ៍របស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖