(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំមួយ ដោយបង្គាប់ប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្តទាំងអស់ បញ្ឈប់ការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត។ នេះបើតាមសេចក្តីណែនាំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩។
ការបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត អនុវត្តតាម បទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ។
ក្នុងលិខិតនេះ អគ្គនាយកដ្ឋានពន្ធនាគារ បានណែនាំដូចខាងក្រោម៖
១៖ បញ្ឈប់ការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទដែលដាក់ឲ្យជនជាប់ឃុំប្រើប្រាស់ចាប់ពីថ្ងៃទី០៤ ខែមីនា
ឆ្នាំ២០១៩ រហូតដល់មានបទបញ្ជាថ្មី។
២៖ បង្កើនការបង្កាទប់ស្កាត់រាល់ការលួចលាក់នាំទូរស័ព្ទចល័តចូលមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ
និងពង្រឹងការត្រួតពិនិត្យ ឆែកឆេរ ដកហូតទូរស័ព្ទក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ។
៣៖ កររកឃើញទូរស័ព្ទដែលបម្រុងនាំចូល ឬរកឃើញទូរស័ព្ទក្នុងពន្ធនាគារ ត្រូវធ្វើកំណត់ហេតុដកហូតរក្សាទុក។ ចំពោះជនដែលប្រព្រឹត្តបទល្មើស ត្រូវមានវិធានការតាមផ្លូវច្បាប់ដូចមានចែងក្នុងមាត្រា៥៧១ និងមាត្រា៥៧២ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា និងដាក់វិន័យតាមបទបញ្ជាផ្ទៃក្នុងពន្ធនាគារ។
៤៖ ត្រូវរាយការណ៍អំពីសភាពការណ៍ និងលទ្ធផលនៃការចាត់តាំងអនុវត្តសេចក្តីណែនាំនេះ តាមរយៈរបាយការណ៍ ប្រចាំថ្ងៃមកអគ្គនាយកដ្ឋានពន្ធនាគារ៕
ខាងក្រោមនេះជាសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានពន្ធនាគារ៖