(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់នូវអនុសាសន៍ណែនាំចំនួន៧ចំណុច ដើម្បីឱ្យការរៀបចំទិវាវប្បធម៌ជាតិ នៅកម្ពុជា កាន់តែមានភាពល្អប្រសើរឡើង។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២១ និងការជួបជុំពិសារអាហាររួមគ្នាជាមួយថ្នាក់ដឹកនាំក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ រួមនឹងសិល្បករ សិល្បការិនីផងដែរ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩។
អនុសាសន៍ទាំង៧ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន រួមមាន៖
១៖ ត្រូវរួមគ្នារៀបចំឱ្យមាន ទិវាវប្បធម៌ជាតិ ជារៀងរាល់ឆ្នាំ ដើម្បីបង្កើនការយល់ដឹង និងស្រឡាញ់វប្បធមជាតិ ការបណ្តុះ មនសិការ ឆន្ទៈ និងស្មារតីទទួលខុសត្រូវ ក្នុងការផ្ទេរ ទទួលយកចំណេះដឹង ជំនាញបច្ចេកទេសសិល្បៈ វប្បធម៌សំដៅលើកកម្ពស់ ការអភិរក្ស និងអភិវឌ្ឍសម្បត្តិវប្បធម៌ជាតិ ក៏ដូចពហុវប្បធម៌នៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃ សុខដុមនីយកម្មរបស់សង្គមជាតិឱ្យស្ថិតស្ថេរគង់វង្ស។
២៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវរៀបចំសកម្មភាព និងរំលេចនូវខ្លឹមសារ ប្លែកៗ ប្រកបដោយអត្ថន័យនៅក្នុងព្រឹត្តិការណ៍ទិវាវប្បធម៌ជាតិ ដើម្បីលើកកម្ពស់ការយល់ដឹងកាន់តែ ច្បាស់អំពីតម្លៃពិតនៃវប្បធម៌ជាតិ តាមរយៈការបង្កើតសេវាកម្មនិង ផលិតផលវប្បធម៌សម្រាប់ គោលដៅញណិជ្ជកម្មនិងទេសចរណ៍ ។
៣៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវសហការជិត ស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្តល់ចំណេះដឹង ស្តីពីសិល្បៈវប្បធម៌ ក្នុងស្រទាប់យុវជនដែលជា កម្លាំងសកម្មរបស់សង្គម និងជាអ្នកបន្តវេន ដើម្បីចងក្រងរក្សាទុកនូវរាល់ឯកសារ បេតិកភណ្ឌវប្បធម៌ជាតិគ្រប់ប្រភេទទាំងរូបី និងអរូបី ដើម្បីអភិរក្ស អភិវឌ្ឍ និងលើកស្ទួយ ពហុវប្បធម៌ក្នុងសង្គមកម្ពុជា។ ទន្ទឹមនេះ ក៏ត្រូវសហការជាមួយអង្គការមហាជន សមាគមសិល្បៈនានា រៀបចំព្រឹត្តិការណ៍វប្បធម៌ឱ្យបានច្រើន និងទៀងទាត់នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីព្រឹទ្ធាចារ្យសិល្បៈ យុវជន កុមារ ដើម្បីបន្តនិរន្តរភាព លើវិស័យសិល្បៈសម្តែងក្នុងន័យ អប់រំ ដើម្បីវប្បធម៌ និងវប្បធម៌ដើម្បីអប់រំ។
៤៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវមានយន្តការ ដើម្បីបង្កលក្ខណៈសម្បត្តិ ឱ្យកូនខ្មែរមានលទ្ធភាពឤចបង្កើតស្នាដៃ ដែលជាផលិតផលវប្បធម៌ថ្មីរបស់ខ្លួនតាមរយៈ វគ្គបណ្តុះបណ្តាល ដល់យុវជននៅតាមវិទ្យាល័យ សកលវិទ្យាល័យ និងអង្គការ/សមាគម សិល្បៈទូទៅ ដើម្បីពង្រឹងគុណភាពអ្នកបង្កើតស្នាដៃថ្មីទាំងអស់ តាមទម្រង់ក្បួនខ្នាតនៃ វប្បធម៌ជាតិ សេចក្តីថ្លៃថ្នូរ និងគុណធម៌របស់ មនុស្សចៀសវាងការលួចចម្លងទាំងស្រុងនូវស្នាដៃ សិល្បៈបរទេស។
៥៖ សម្តេចគាំទ្រចំពោះប្រធានបទ «យុវជនដើម្បី វប្បធម៌ជាតិ» ដែលបានសម្រេចជ្រើសរើសសម្រាប់ទិវាវប្បធម៌ជាតិ ៣មីនា នាពេលនេះ នៅឆ្នាំក្រោយៗទៀត ពីញ្រេះនេះជា ប្រធានបទដែលមានអត្ថន័យ សម្រាប់យុវជនកម្ពុជា គ្រប់រូបដែល ជាអ្នកបន្ត វេនត្រូវមានកាតព្វកិច្ចថែរក្សាការពារ និងបង្កើតស្នាដៃ ថ្មីៗជាវិជ្ជមានបន្ថែមទៀត លើគ្រប់ផ្នែកគ្រប់ទម្រង់នៃសិល្បៈវប្បធម៌ គឺ កម្ពុជា ៖ ព្រះរាជាណាចក្រនៃវប្បធម៌ ដោយឈរលើទស្សនៈ បុរាណមិនយឺត ទំនើបមិនបរទេស។
៦៖ ត្រូវរួមគ្នាសហការ និងបង្កើនសាមគ្គីភាពក្នុងបុព្វហេតុរួម គឺការអភិរក្ស និងអភិវឌ្ឍសម្បត្តិ វប្បធម៌ជាតិ តាមរយៈគោលនយោបាយជាតិ ស្ដីពីវីស័យវប្បធម៌ ដែលមានយុទ្ធសា្រស្តច្បាស់លាស់ គឺរដ្ឋជាអ្នកគ្រប់គ្រងគាំញរ ដៃគូឯកជនជាអ្នកអនុវត្ត។ ដូច្នេះក្រសួង-ស្ថាប័នញក់ព័ន្ធ ឤជ្ញាធរដែនដី អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជន សូមចូលរួមធ្វើសកម្មភាពបំផុស ស្មារតីទិវាវប្បធម៌នេះ ឱ្យកាន់តែផុសផុលទាំងក្នុង និង ក្រៅប្រទេស។
៧៖ កន្លងមកដោយពិនិត្យឃើញពីភាពចាំបាច់ក្នុងការជំរុញ និងលើកស្ទួយ វិស័យភាពយន្តខ្មែរ ដែលប្រឈមនឹងការ ប្រកួតប្រជែងដ៏ស្រួចស្រាវទៅនឹង ការហូរចូល ភាពយន្តបរទេសរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតសម្រួលផ្នែកពន្ធដារ ដល់សហគ្រាស ផលិតភាពយន្តក្នុងស្រុករយៈពេល ៣ឆ្នាំ រហូតដល់ ឆ្នាំ២០១៨។ ដើម្បីជាការលើកទឹកចិត្ត និងលើកស្ទួយវិស័យសិល្បៈ និងការផលិតភាពយន្តខ្មែរ រាជរដ្ឋាភិបាលសម្រេចសម្រួល និងអនុគ្រោះខាងផ្នែកពន្ធដារ សម្រាប់រយៈពេល៥ឆ្នាំ បន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៣ ដូចជា៖ ទី១៖ អនុញ្ញាតឱ្យព្យួរទុកការអនុវត្តពន្ធកាត់ទុក ១៥% លើសួយសារនៃទ្រព្យអរូបិយ (ការផ្តល់សិទ្ធិបញ្ចាំងខ្សែភាពយន្តផលិត ក្នុងស្រុក)។ ទី២៖ អនុញ្ញាតឱ្យព្យួរពន្ធលើប្រាក់ចំណូលជូនក្រុមហ៊ុនផលិតកម្មភាពយន្តខ្មែរ និងទី ៣៖ អនុញ្ញាតព្យួរទុកការអនុវត្តឤករពិសេសលើសេវា លំហែកំសាន្ត (១០%) ជូនដល់សិល្បៈសៀកនៃក្រុមហ្វាពន្លឺសិល្បៈខេត្តសៀមរាប៕