(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦,៤៥៤គ្រឿង រកឃើញល្មើសច្បាប់៩២៤គ្រឿង (ម៉ូតូ៣២%) អប់រំ៣០៣គ្រឿង និងផាកពិន័យ៦២១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី០៦ ខែមីនានេះ ត្រួតពិនិត្យរួម បានចំនួន៣,៤១៤គ្រឿង, អប់រំ១៩៣គ្រឿង និងផាកពិន័យ៥១៤គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២១,៨៩៩គ្រឿង រកឃើញយានយន្តល្មើស៣,៩៦៩គ្រឿង (ម៉ូតូ៣២%) ក្នុងនោះអប់រំ១,២៧៣គ្រឿង និងផាកពិន័យ២,៦៩៦គ្រឿង៕